ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានតួកគី៖ ការចរចា៤ភាគីស្តីពីបញ្ហានាំចេញស្បៀងអាហាររបស់អ៊ុយក្រែននឹងបើកធ្វើនៅតួកគីនៅសប្តាហ៍ក្រោយ
2022-06-22 13:43:27cri
Share with:

       ទូរទស្សន៍ព័ត៌មានតួកគីបានផ្សាយដំណឹងនៅថ្ងៃទី២១ ខែមិថុនាថា   អង្គការសហប្រជាជាតិនឹងជំរុញឱ្យបើកធ្វើការចរចា៤ភាគីស្តីពីការបើករបៀងនាំចេញស្បៀងអាហាររបស់អ៊ុយក្រែននៅសមុទ្រខ្មៅដែលនឹងធ្វើឡើងនៅតួកគីនៅសប្តាហ៍ក្រោយ   ខណៈពេលនោះតួកគី រុស្ស៊ី អ៊ុយក្រែន និងអ.ស.ប.នឹងបញ្ជូនតំណាងចូលរួម។

     ការផ្សាយដំណឹងបានឱ្យដឹងទៀតថា  តួកគីនឹងបញ្ជូនគណៈប្រតិភូយោធាមួយទៅរុស្ស៊ីដើម្បីពិភាក្សាពីផែនការលម្អិតស្តីពីការបើករបៀងនាំចេញស្បៀងអាហាររបស់អ៊ុយក្រែននៅសមុទ្រខ្មៅ។ តាមការប៉ាន់ប្រមាណរបៀងនាំចេញស្បៀងអាហារនេះនឹងដំណើរការរយៈពេល១ខែ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស