ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនរៀបចំកិច្ចប្រជុំក្រោមប្រធានបទ"ឥទ្ធិពលអវិជ្ជមាននៃបញ្ហាបន្សល់ទុកពីអាណានិគមនិយមចំពោះការទទួលបានសិទ្ធិមនុស្ស"ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.
2022-06-22 11:32:33cri
Share with:

      ថ្ងៃទី ២១ ខែមិថុនា ក្នុងអំឡុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. គណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអ.ស.ប.បានរៀបចំកិច្ចប្រជុំក្រោមប្រធានបទ"ឥទ្ធិពលអវិជ្ជមាននៃបញ្ហាបន្សល់ទុកពីអអាណានិគមនិយមចំពោះការទទួលបានសិទ្ធិមនុស្ស"តាមប្រព័ន្ធវីដេអូ។

     លោក Chen Xu តំណាងចិនប្រជាអចិន្ត្រៃយ៍នៅទីចាត់ការTot为អ.ស.ប.នៅក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅស្វ៊ីសបានថ្លែងថា អាណានិគមនិយមធ្លាប់នាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ពិភពលោក បច្ចុប្បន្ននេះបញ្ហាដែលបន្សល់ទុកពីអាណានិគមនិយមនៅតែស្ថិតមានយ៉ាងទូលំទូលាយ ដែលបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសនានាជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលបានសិទ្ធិមនុស្ស។ ភាគីនានាគួរធ្វើកិច្ចខិតខំជាមួយគ្នាដើម្បីដោះស្រាយបញ្ហាដែលបន្សល់ទុកពីអាណានិគមនិយម លុបបំបាត់ឥទ្ធិពលអវិជ្ជមាន គាំពារសច្ចយុត្តិធម៌អន្តរជាតិ ដើម្បីជំរុញអភិបាលកិច្ចសិទ្ធិមនុស្សជាសកលឱ្យវិវឌ្ឍទៅកាន់ទិសដៅកាន់តែប្រកបដោយសច្ចយុត្តិធម៌ សមហេតុផលនិងបរិយាប័ន្ន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស