ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពវីដេអូចិនចាប់ដំណើរការសកម្មភាពចាក់ផ្សាយនៅទូទាំងពិភពលោក ដោយចាក់ផ្សាយភាពយន្តឯកសារពហុភាសាជាង ៥០ រឿង
2022-06-21 15:21:54cri
Share with:

      ថ្ងៃទី ២១ ខែមិថុនា មហោស្រពវីដេអូចិនដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងវប្បធម៌និងទេសចរណ៍ចិនបានចាប់ដំណើរការសកម្មភាពចាក់ផ្សាយនៅទូទាំងពិភពលោក ដែលប្រារព្ធធ្វើនៅក្រុងប៉េកាំង។

      ក្នុងអំឡុងពេលនៃមហោស្រពវីដេអូនេះ ភាពយន្តឯកសារនិងភាពយន្តប្រធានបទពិសេសជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីដែលផលិតដោយបណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលើសពី ៥០ រឿងនឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មាននិងវេទិកាចំនួន ១០០ នៅទូទាំងពិភពលោកជាបន្តបន្ទាប់។

      ពេលថ្លែងសុន្ទរកថាក្នុងពិធីចាប់ដំណើរការ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរំពឹងថាអាចចាត់ទុកវីដេអូជាស្ពានប្រាស្រ័យទាក់ទងសរវាងប្រជាជននៃប្រទេសនានាដើម្បីតភ្ជាប់ដួងចិត្ត ផ្លាស់ប្តូរវប្បធម៌និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីចារទំព័រថ្មីនៃការផ្លាស់ប្តូរអរិយធម៌ពិភពលោក៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស