ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖បញ្ហាជនភៀសខ្លួននៅលើពិភពលោកកាន់តែធ្ងន់ធ្ងរជាបន្តបន្ទាប់ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចជាដើមហេតុ
2022-06-21 13:26:29cri
Share with:

    ថ្ងៃទី ២០ ខែមិថុនា គឺជាទិវាជនភៀសខ្លួនពិភពលោកលើកទី ២២ ។ ពេលឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅថ្ងៃដដែល លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសលោកខាងលិចមួយចំនួនដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបង្កសង្រ្គាមនិងភាពចលាចល ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងបង្កគ្រោះមហន្តរាយមនុស្សធម៌អស់រយៈពេលជាយូរមក គឺជាដើមហេតុនៃបញ្ហាជនភៀសខ្លួន ។

លោក Wang Wenbin បានថ្លែងថា ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍នាពេលថ្មីៗនេះដោយលើកឡើងថា ជនភៀសខ្លួន អ្នកស្នើសុំភៀសខ្លួននិងជនព្រាត់ប្រាសគ្មានទីលំនៅដោយសារការប៉ះទង្គិចគ្នាឬការបង្ខិតបង្ខំមានចំនួនលើសពី ១០០ លាននាក់ជាលើកដំបូង។ យោងតាមទិន្នន័យស៊ើបអង្កេតចុងក្រោយរបស់អង្គការយូនីសេហ្វឱ្យដឹងថា នៅចុងឆ្នាំ ២០២១ ចំនួនកុមារដែលបានព្រាតប្រាសគ្មានទីលំនៅដោយសារការប៉ះទង្គិចគ្នា អំពើហិង្សានិងវិបត្តិផ្សេងៗបានកើនឡើងដល់ ៣៦,៥ លាននាក់ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។ លោក Wang Wenbin បានលើកឡើងទៀតថា តួលេខដ៏គួរឱ្យឈឺចាប់ទាំងនេះ បានបង្ហាញពីការឈ្លានពាននិងការជ្រៀតជ្រែកយ៉ាងគឃ្លើនរបស់ប្រទេសមួយចំនួនតូច ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស