ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក៖អាមេរិកកំពុងធ្វើការចរចាជាមួយប្រទេសសម្ព័ន្ធមិត្តស្តីពីការរឹតត្បិតតម្លៃនៃការនាំចេញប្រេងកាតរបស់រុស្ស៊ី
2022-06-21 15:39:50cri
Share with:

ថ្ងៃទី២០ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោកស្រីJanet Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានលើកឡើងថា អាមេរិកកំពុងធ្វើការចរចាជាមួយប្រទេសសម្ព័ន្ធមិត្ត ដូចជាកាណាដាជាដើមស្តីពីករណីដែលធ្វើយ៉ាងម៉េចដើម្បីរឹតត្បិតតម្លៃនៃការនាំចេញប្រេងកាតរបស់រុស្ស៊ី ដើម្បីដាក់កំហិតថែមមួយកម្រិតទៀតចំពោះប្រាក់ចំណូលផ្នែកថាមពលរបស់រុស្ស៊ី។

តាមការផ្សាយដំណឹងបានឱ្យដឹងថា បច្ចុប្បន្ន អាមេរិកនិងកាណាដាជាដើមបានហាមឃាត់ការនាំចូលប្រេងកាតពីរុស្ស៊ី សហភាពអឺរ៉ុបបានយល់ព្រមហាមឃាត់ការនាំចូលប្រេងកាតរបស់រុស្ស៊ីតាមផ្លូវសមុទ្ររយៈពេល៦ខែ។ក្រៅពីនេះ សហភាពអឺរ៉ុបបានស្រុះស្រួលគ្នាជាមួយប្រទេសសមាជិកនៃក្រុមប្រទេសG7 រួមមានអង់គ្លេសជាដើម ដើម្បីហាមឃាត់សេវាកម្មធានារ៉ាបរ៉ងដែលរុស្ស៊ីមានតម្រូវការក្នុងការដឹកជញ្ជូនប្រេងកាតទៅគ្រប់កន្លែងលើពិភពលោកទេ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស