ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ សំណុំរឿងលោក Julian Assang គឺជាកញ្ចក់មួយដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពលាក់ពុតខ្លាំងរបស់អាមេរិកនិងអង់គ្លេស
2022-06-21 15:16:42cri
Share with:

       តាមការផ្សាយដំណឹងបានឱ្យដឹងថា នាថ្ងៃទី ១៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសបានឱ្យសច្ចាប័នលើការធ្វើបត្យាប័នលោក Julian Assang ស្ថាបនិកវេបសាយ Wikileaks ទៅអាមេរិក។ ទាក់ទិននឹងករណីនេះ លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរពាក់ព័ន្ធក្នុងសន្និសីទកាសែតជាប្រចាំថា សំណុំរឿងលោក Julian Assang គឺជាកញ្ចក់មួយដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពលាក់ពុតខ្លាំងរបស់អាមេរិកនិងអង់គ្លេសដែលអះអាងថាគាំពារ"សេរីភាពខាងសារព័ត៌មាន"។

      លោកWang Wenbin បានលើកឡើងថា អាចនិយាយថាអង់គ្លេសបានធ្វើយ៉ាងពេញទំហឹងដើម្បីសហការជាមួយអាមេរិកក្នុងការចាប់ខ្លួននិងធ្វើបត្យាប័នលោក Julian Assang  ហើយបានជំរុញនីតិវិធីពាក់ព័ន្ធយ៉ាងលឿន។ នេះបានបង្ហាញដោយពេញលេញនូវអ្វីដែលហៅថាភក្តីភាពរបស់អង់គ្លេសក្នុងការរក្សាទំនាក់ទំនងពិសេសជាមួយអាមេរិក ក៏ដូចជាការពិតដែលអាមេរិកនិងអង់គ្លេសបានសហការគ្នាដើម្បីដាក់គំនាបឆ្លងដែនចំពោះឥស្សរជនមួយចំនួនដូចជាលោក Julian Assang ជាដើម។

       លោក Wang Wenbin បន្តថា វេបសាយ Wikileaks ដែលលោក Julian Assang បានបង្កើតឡើងបានលាតត្រដាងនូវព័ត៌មានសម្ងាត់ជាច្រើនស្តីពីអាមេរិកបំផុសសង្គ្រាមអាហ្វហ្កានីស្ថាននិងអ៊ីរ៉ាក់ ក៏ដូចជាលាតត្រដាងនូវការពិតដែលអ្នកHackerរបស់CIAធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធើណែត។ ហេតុនេះរដ្ឋាភិបាលអាមេរិកបានប្រឌិតបទលើ្មសគ្រប់បែបយ៉ាងក្នុងរយៈពេលជាង១០ ឆ្នាំកន្លងមក ដើម្បីដាក់សម្ពាធទៅលើលោក Julian Assang តាមគ្រប់មធ្យោបាយដូចជាឃ្លាំមើលដោយសម្ងាត់និងតាមចាប់ខ្លួនលោកនៅទូទាំងពិភពលោក ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស