ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិនជំរុញការអនុវត្តគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍន៍ជាសកលតាមរយៈប្រតិបតិ្តជាក់ស្តែង
2022-06-21 15:40:12cri
Share with:

      “គំនិតផ្តួចផ្តើមដែលលោក Xi Jinping បានលើកឡើងក្នុងសុន្ទរកថា បានផ្តល់គម្រោងដោះស្រាយវិបតិ្តជាសកលដែលយើងកំពុងប្រឈម ។ ” ថ្ងៃទី១៧ ខែមិថុនា ពាក់ព័ន្ធនឹងសុន្ទរកថាដែលលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងសាំងពេទឺប៊ឺគ លើកទី ២៥តាមប្រព័ន្ធវីដេអូ លោក Tarek Elsonoty និពន្ធនាយករងនៃកាសែត « Al-Ahram »នៃប្រទេសអេហ៊្សីបបានវាយតម្លៃដូចពោលខាងលើ ។ លោកសម្គាល់ឃើញថា សុន្ទរកថាលើកនេះ បានបង្ហាញយ៉ាងពេញលេញនូវគំនិតផ្តួចផ្តើមជាប់រហូតរបស់ប្រទេសចិន ពោលគឺផ្តួចផ្តើមពហុភាគីនិយមនិងជំរុញសម្រេចបាននូវតម្លៃរួមរបស់មនុស្សជាតិទាំងមូល ។

      ថ្លែងក្នុងសុន្ទរកថានាថ្ងៃដដែល លោក Xi Jinping បានគូសបញ្ជាក់ថា គួរតែ “ជំរុញការអនុវត្តគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍន៍ជាសកល រួមគ្នាត្រួសត្រាយនិងចែករំលែកជាមួយគ្នានូវអនាគតដ៏ល្អបវរប្រកបដោយសន្តិភាពនិងភាពរុងរឿង  ” ទាក់ទងនឹងរឿងនេះ លោកបានលើកឡើងនូវសេចកី្តស្នើលើវិស័យប្រតិបតិ្ត៤ ចំណុច ពោលគឺបង្កបង្កើតបរិវេណអភិវឌ្ឍមានអនុគ្រោះ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍ ជំរុញដំណើរសកលភាវូបនីយកម្មសេដ្ឋកិច្ច  និងប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថី្ម ។ សេចកី្តស្នើទាំងនេះបានចង្អុលបង្ហាញពីទិសដៅសម្រាប់ឱ្យសហគមន៍អន្តរជាតិ សម្រេចបាននូវការអភិវឌ្ឍដែលមានភាពកាន់តែយុត្តិធម៌ និរន្តរភាព និងសុវត្ថិភាព ហើយបានផ្តល់គម្រោងចិនកាន់តែជាក់ស្តែង ក្នុងន័យ “បំផុសម្តងទៀត” ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការអភិវឌ្ឍជាសកលកាន់តែស៊ីជម្រៅ ។

      នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្វើឱ្យស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់កាន់តែធ្ងន់ធ្ងរ  អាមេរិកនិងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មហួសហេតុទៅលើរុស្សី ដែលបានវាយប្រហារយ៉ាងខ្លាំងក្លាដល់ខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខខាងថាមពល ហិរញ្ញវត្ថុនិងស្បៀងអាហារនៅលើពិភពលោកទាំងមូល ។ ព្រមពេលជាមួយគ្នានេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេបានកំណត់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏ធូររលុង ដែលមិនគិតពិចារណាដល់ផលប៉ះពាល់ ហើយបានលើកកម្ពស់របាំងពាណិជ្ជកម្មនិងបណ្តាក់ទុន ក្នុងន័យបង្កបង្កើតឧបសគ្គដល់ដំណើរសកលភាវូបនីយកម្ម បណ្តាលឱ្យប្រជាជននៅលើពិភពលោក ជាពិសេស គឺក្រុមមនុស្សចំណូលទាបរងការខូចខាតយ៉ាងខ្លាំង ។ អង្គការ Oxfam ដែលជាអង្គការសប្បុរសធម៌អន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយច្បាប់នៅខែឧសភា ហើយបានប៉ាន់ប្រមាណថា នៅឆ្នាំនេះ នៅទូទាំងពិភពលោក នឹងមានមនុស្សចំនួន២៦៣លាននាក់ធ្លាក់ក្នុង "ភាពក្រីក្របំផុត" ។ របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិប្រឈមនឹងការសាកល្បងមិនធ្លាប់មាន ។

      ការអភិវឌ្ឍន៍រួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍន៍ពិតប្រាកដ ។ ក្នុងរយៈពេលជាច្រើនឆ្នាំមក បច្ចេកទេសស្រូវបង្កាត់របស់ប្រទេសចិនបានចិញ្ចឹមប្រជាជនរាប់សិបលាននាក់នៅលើពិភពលោក យោងតាមគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្ត ក៏បានផ្តល់ឱកាសអភិវឌ្ឍកាន់តែច្រើនដល់ប្រទេសក្នុងតំបន់ ។ល។ ពីព្រោះប្រទេសចិនដឹងច្បាស់ណាស់ “ក្នុងរលកធំនៃវិបតិ្តជាសកល បណ្តាប្រទេសនានាមិនមែនជិះទូកចំនួនជាង១៩០ទីទៃពីគ្នាទេ តែគឺជិះលើនាវាជោគវាសនាតែមួយហ្នឹងឯង ” ។

      អាចប៉ាន់ប្រមាណថា យោងតាមគំនិតផ្តួចផ្តើមនេះត្រូវបានអនុវត្តកាន់តែគ្រប់ជ្រុងជ្រោយ លទ្ធផលការអភិវឌ្ឍន៍នឹងមានអនុគ្រោះកាន់តែល្អប្រសើរ និងយុត្តិធម៌ដល់បណ្តាប្រទេសនានានៅលើពិភពលោក ហើយនឹងជាសាក្សីដែលអាចបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិន ពោលគឺ “ធ្វើការខិតខំប្រឹងប្រែងមិនឱ្យបោះបង់ចោលប្រទេសណាមួយក្នុងដំណើរអភិវឌ្ឍន៍ ” ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស