ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិបត្តិស្បៀងអាហារមានភាពធ្ងន់ធ្ងរ អ្នកនយោបាយអាហ្វ្រិក ៖ ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច គ្មានប្រយោជន៍ដល់ការស្តារសេដ្ឋកិច្ចឡើងវិញនោះទេ
2022-06-21 17:17:55cri
Share with:

ចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចបរវាងរុស្ស៊ីនិងអ៊ុយក្រែនមក សេដ្ឋកិច្ចពិភពលោកបានរងផលប៉ះពាល់ដោយសារការដាក់ទណ្ឌកម្មមិនរើសមុខដែលត្រូវបានអនុវត្តដោយប្រទេសលោកខាងលិចមួយចំនួន ។ បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកកើតមានអតិផរណា ហើយប្រទេសអាហ្រ្វិកមួយចំនួនសឹងតែបានជួបប្រទះនឹងវិបត្តិស្បៀងអាហារទៀតផង ។

ពេលផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្សាំប៊ីបានថ្លែងថា បច្ចុប្បន្ននេះ ឥទ្ធិពលនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានរីករាលដាលដល់ទូទាំងពិភពលោក ហើយមានតែឆ្លងតាមរយៈមធ្យោបាយការទូតដែលធ្វើកិច្ចសន្ទនាដោយសន្តិវិធីប៉ុណ្ណោះទើបអាច ធ្វើឱ្យការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមានដំណោះស្រាយយ៉ាងត្រឹមត្រូវ ។

ប្រធានរដ្ឋសភានៃប្រទេសអាហ្រ្វិកខាងត្បូងបានថ្លែងថា ការប៉ះទង្គិចមិនអាចដោះស្រាយការខ្វែងគំនិតគ្នាបានទេ វាមានតែនឹងនាំមកនូវបញ្ហាថ្មីៗតែប៉ុណ្ណោះ ភាគីជម្លោះនៃរុស្ស៊ីនិងអ៊ុយក្រែនគួរតែអង្គុយចុះនិងដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនា ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស