ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនទាមទារឱ្យកំណត់តារាងពេលវេលាជាក់លាក់ស្តីពីការបញ្ចប់ការជួយសង្រ្គោះឆ្លងដែននៅស៊ីរី
2022-06-21 11:43:53cri
Share with:

       ថ្ងៃទី២០ ខែមិថុនា លោក Zhang Jun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំបើកចំហស្តីពីបញ្ហាមនុស្សធម៌ស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដោយបានទាមទារ ឱ្យកំណត់តារាងពេលវេលាជាក់លាក់ស្តីពីការបញ្ចប់ការជួយសង្រ្គោះឆ្លងដែននៅស៊ីរី។

        លោកបានលើកឡើងថា  ការប្រគល់សិទ្ធិអំពីការជួយសង្គ្រោះមនុស្សធម៌នៅស៊ីរីនៃសេចក្តីសម្រេចចិត្តលេខ  2585 របស់ក្រុមប្រឹក្សាសន្តិសុខនឹងផុតកំណត់នៅខែកក្កដាខាងមុខនេះ។ មួយឆ្នាំកន្លងទៅ សេចក្តីសម្រេចចិត្តនេះបានដើរតួនាទីសំខាន់គួរសមក្នុងការបន្ធូរបន្ថយសភាពការណ៍មនុស្សធម៌នៅស៊ីរី ក៏ប៉ុន្តែសេចក្តីសម្រេចចិត្តនេះមិនបានត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពនោះទេ។ ក្រុមប្រឹក្សាសន្តិសុខគួរធ្វើការវិភាគនិងចាត់វិធានការចម្រុះដោយគ្រប់ជ្រុងជ្រោយ  ពុះពារការលំបាកក្នុងការងារជួយសង្គ្រោះមនុស្សធម៌ ហើយចាត់ចែងការងារជួយសង្គ្រោះមនុស្សធម៌នៅជំហានក្រោយឱ្យកាន់តែសមហេតុផល៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស