ពីដើមឆ្នាំ២០២២មក ប្រទេសចិននិងសមាជិកប្រទេសBRICS ផ្សេងទៀតបានបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែស៊ីជ្រៅ ទំហំនាំចេញនាំចូលបន្តកើនឡើង។ រយៈពេល ៥ ខែដើម ការនាំចេញនាំចូលរវាងចិននិងសមាជិកប្រទេស BRICS ផ្សេងទៀតគឺ 1,31 ទ្រីលានយាន់ បានកើនឡើង 12,1% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ខណៈធៀបនឹងល្បឿនកំណើននៃពាណិជ្ជកម្មអន្តរជាតិរបស់ចិន គឺខ្ពស់ជាង 3,8%។
បើចែកជាប្រភេទផលិតផលពាណិជ្ជកម្មនាំចេញនាំចូលសំខាន់ៗ ឱ្យដឹងថា ៖ ទំហំនាំចេញផលិតផលអេឡិចត្រូនិកនិងផលិតផលអតិពលកម្មត្រូវជា 69,7 % នៃទំហំនាំចេញសរុបពីប្រទេសចិនទៅប្រទេស BRICS ផ្សេងទៀត, ឯ76.3% នៃទំហំនាំចូលសរុបរបស់ចិនពីប្រទេស BRICS ផ្សេងទៀត គឺផលិតផលថាមពល កសិផល និងរ៉ែលោហៈ ពោលគឺពាណិជ្ជកម្មទ្វេភាគីមានភាពបំពេញបន្ថែមគ្នាខ្លាំង។ ស្របនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេស BRICS កាន់តែស៊ីជម្រៅ ការនាំចេញនាំចូលរវាងចិននិងប្រទេស BRICS ផ្សេងទៀតមានសង្ឃឹមបន្តកើនឡើងទៀតក្នុងឆ្នាំនេះ៕