ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអំពាវនាវឱ្យយន្តការសិទ្ធិមនុស្សអ.ស.ប.បន្តតាមដានបញ្ហារំលោភសិទ្ធិស្ត្រីនិងកុមារីជនជាតិដើមភាគតិចនៅអាមេរិក កាណាដា និងអូស្ត្រាលី
2022-06-21 11:44:32cri
Share with:

      ថ្ងៃទី ២០ ខែមិថុនា តំណាងប្រទេសចិនបានថ្លែងក្នុងកិច្ចប្រជុំសន្ទនាជាមួយអ្នករាយការណ៍ពិសេសអំពីបញ្ហាប្រើអំពើហិង្សាលើស្ត្រីក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យយន្តការសិទ្ធិមនុស្សអ.ស.ប.បន្តតាមដានបញ្ហារំលោភសិទ្ធិស្ត្រីនិងកុមារីជនជាតិដើមភាគតិចនៅអាមេរិក កាណាដា និងអូស្ត្រាលី។

           តំណាងចិនបានថ្លែងថា  តាមរបាយការណ៍ដែលអ្នករាយការណ៍ពិសេសអំពីបញ្ហាប្រើអំពើហិង្សលើស្ត្រីបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សឱ្យដឹងថា   ស្ត្រីជនជាតិដើមភាគតិចដែលបានចូលរួមសកម្មភាពនយោបាយរបស់អាមេរិកបានរងគ្រោះដោយអំពើហិង្សា  ស្ត្រីនិងកុមារីជនជាតិដើមភាគតិចនៅអាមេរិកជួបនឹងឧបសគ្គជាញឹកញាប់នៅពេលសុំការការពារខាងផ្លូវច្បាប់    អត្រាឃុំឃាំងស្ត្រីជនជាតិដើមភាគតិចនៅអូស្ត្រាលីនៅតែខ្ពស់ដដែល  ឯកាណាដាបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ចំពោះជនជាតិដើមភាគតិច   ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការទាំងនេះ។

     ភាគីចិនសូមដាស់តឿនប្រទេសខាងលើឱ្យប្រឈមមុខដោយត្រឹមត្រូវចំពោះបទឧក្រិដ្ឋប្រវត្តិសាស្ត្រនិងបញ្ហាជាក់ស្តែង    ចាត់វិធានការជាក់លាក់ដើម្បីលុបបំបាត់ការរើសអើងនិងអំពើហិង្សាចំពោះស្ត្រីនិងកុមារីជនជាតិដើមភាគតិច   ស៊ើបអង្កេតចំពោះករណីរំលោភបំពានដោយអំពើហិង្សា   ផ្តន្ទាទោសជនល្មើស  ក៏ដូចជាផ្តល់ការគាំទ្រនិងសងជំងឺចិត្តដល់អ្នករងគ្រោះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស