ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនចេញផ្សាយ«កំហុសឆ្គងនៃការយល់ដឹងចំពោះប្រទេសចិនរបស់អាមេរិកនិងការពិតជាក់ស្តែង»
2022-06-21 15:30:44cri
Share with:

      ថ្មីៗនេះ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងសុន្ទរកថាស្តីពីគោលនយោបាយចំពោះប្រទេសចិនក្នុងពេលចូលរួមសកម្មភាពនៅសមាគមអាស៊ី។ លោកបានឃោសនាបំប៉ោងពីការគំរាមកំហែងរបស់ចិនតាមការព្រាងទុកយ៉ាងផ្ចិតផ្ចង់ ដែលជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន លាបពណ៌គោលនយោបាយជាតិនិងអន្តរជាតិរបស់ចិន ព្រមទាំងប៉ុនប៉ងបំផុសឱ្យមានការដាក់សម្ពាធលើចិនដោយគ្រប់ជ្រុងជ្រោយ។   ជាការឆ្លើយតប គេហទំព័រក្រសួងការបរទេសចិនបានចេញផ្សាយ«កំហុសឆ្គងនៃការយល់ដឹងចំពោះប្រទេសចិនរបស់អាមេរិកនិងការពិតជាក់ស្តែង» ដែលបានលាតត្រដាងពីឧបាយកលបោកបញ្ឆោត ភាពលាក់ពុតនិងហានិភ័យនៃគោលនយោបាយចំពោះប្រទេសចិនរបស់អាមេរិកតាមរយៈទឡ្ហីករណ៍ពិតនិងទិន្នន័យជាក់ស្តែង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស