ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលក្រុមហ៊ុនឆ្លងដែនក្រុងQingdao លើកទី ៣ បានបើកធ្វើ
2022-06-20 11:22:15cri
Share with:

      ថ្ងៃទី ១៩ ខែមិថុនា កិច្ចប្រជុំកំពូលក្រុមហ៊ុនឆ្លងដែនក្រុង Qingdao លើកទី ៣ បានបើកធ្វើនៅក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ លោក Wang Yong សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថា។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តដោយស៊ីជម្រៅនូវស្មារតីណែនាំដ៏សំខាន់របស់លោកប្រធានរដ្ឋចិន Xi Jinping ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិមូលដ្ឋានស្តីពីការបើកទូលាយចំពោះក្រៅប្រទេស ប្រកាន់ខ្ជាប់នូវការពង្រីកការបើកទូលាយក្នុងកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ជាមួយក្រុមហ៊ុនឆ្លងដែននៃប្រទេសនានា ដើម្បីជំរុញការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី និងជំរុញការអភិវឌ្ឍដោយកម្រិតខ្ពស់ ក្នុងន័យរួមគ្នាកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ។

      លោកWang Yongបានលើកឡើងទៀតថា បច្ចុប្បន្ន ស្ថានការណ៍ជាតិនិងអន្តរជាតិមានភាពស្មុគស្មាញ ប៉ុន្តែសភាពការណ៍មូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលមាននិន្នាការកាន់តែល្អក្នុងរយៈពេលយូរគឺមិនបានកែប្រែទេ។ ប្រទេសចិននឹងគ្រោងផែនការដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់បង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បន្ថូរការរឹតត្បិតស្តីពីការអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសចូលទីផ្សារចិនថែមទៀត ជំរុញការប្រកួតប្រជែងដោយសមភាព លើកកម្ពស់ការផ្តល់កិច្ចសម្រួលនិងសេរីភាពនៃការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីបង្កើតបរិយាកាសអាជីវកម្មដែលប្រកបដោយទីផ្សារវូបនីយកម្ម នីយតកម្មនិងអន្តរជាតូបនីយកម្ម៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស