ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីបាញ់ប្រហារដែលកើតឡើងនៅក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិត ១ នាក់និងរងរបួស ៣ នាក់
2022-06-20 16:32:19cri
Share with:

យប់ថ្ងៃទី ២០ ខែមិថុនា  ក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានកើតមានករណីបាញ់ប្រហារមួយករណី បណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិត ១ នាក់និងរងរបួស  នាក់ ។

យោងតាមព័ត៌មានអាជ្ញាធរនៃប៉ូលីសក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ករណីបាញ់ប្រហារលើកនេះបានកើតឡើងនៅក្នុងតំបន់ពាណិជ្ជកម្មមួយនៅភាគខាងជើងនៃទីក្រុង ដែលនៅក្បែរនោះ មានរៀបចំមហោស្រពតន្ត្រី ។ អ្នកស្លាប់ជាអនីតិជនដែលមានអាយុ ១៥ ឆ្នាំ ហើយអ្នករងរបួសរួមមានប៉ូលិស ១ រូប ។

ប៉ូលិសបានបិទផ្លូវក្បែរកន្លែងកើតហេតុ ហើយការងារស៊ើបអង្កេតកំពុងដំណើរការបច្ចុប្បន្ននេះមិនទាន់មានព័ត៌មានរបស់ពីជនសង្ស័យទេ 

យោងតាមទិន្នន័យនៃគេហទំព័រ"បណ្ណសារនៃអំពើហិង្សាដោយកាំភ្លើង"បានឱ្យដឹងថា មនុស្សជាង ២ ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតដោយសារអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ នេះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស