ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអ.ស.ប.អំពាវនាវឱ្យលុបបំបាត់អំពើហិង្សាផ្លូវភេទក្នុងការប៉ះទង្គិច
2022-06-20 11:20:48cri
Share with:

       ថ្ងៃទី ១៩ ខែមិថុនា ជា  “ទិវាអន្តរជាតិស្តីពីការលុបបំបាត់អំពើហិង្សាផ្លូវភេទក្នុងការប៉ះទង្គិច ”។លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថានៅថ្ងៃដដែលដើម្បីអំពាវនាវឱ្យសហគមន៍អន្តរជាតិខិតខំលុបបំបាត់អំពើហិង្សាផ្លូវភេទក្នុងការប៉ះទង្គិច។

       លោក Guterres បានលើកឡើងថា  ឧក្រិដ្ឋជនដែលបានប្រព្រឹត្តិអំពើហិង្សាផ្លូវភេទក្នុងការប៉ះទង្គិចមានចំនួនតិចតួចប៉ុណ្ណោះដែលត្រូវបានផ្តន្ទាទោស    ផ្ទុយទៅវិញជនរងគ្រោះដែលនៅរស់រានមានជីវិតបែរជាត្រូវប្រឈមនឹងភាពអាម៉ាស់ ឬត្រូវបង្កាច់បង្ខូច។ ឆ្លៀតឱកាស  “ទិវាអន្តរជាតិស្តីពីការលុបបំបាត់អំពើហិង្សាផ្លូវភេទក្នុងការប៉ះទង្គិច ” សហគមន៍អន្តជាតិត្រូវឈរនៅជាមួយជនរងគ្រោះដែលនៅរស់រានមានជីវិត  ហើយសន្យាគាំទ្រជនងាយរងគ្រោះបំផុត តស៊ូប្រយុទ្ធដើម្បីសេចក្តីថ្លៃថ្នូរនិងសន្តិភាពក្នុងវិបត្តិមនុស្សធម៌៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស