ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក៖ សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះ
2022-06-20 11:23:21cri
Share with:

      ថ្ងៃទី ១៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោកSummersអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានក្នុងតំបន់ ដោយលើកឡើងថា តាមការយល់ឃើញរបស់លោក រឿងដែលមានលទ្ធភាពកើតឡើងបំផុតសម្រាប់សេដ្ឋកិច្ចអាមេរិក គឺខណៈពេលដែលអ្នកផងព្រួយបារម្ភពីការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃអតិផរណា សេដ្ឋកិច្ចអាមេរិកនឹងមានសភាពធ្លាក់ចុះ។

      លោកSummersបានថ្លែងថា រាល់ការព្យាករណ៍ខាងសេដ្ឋកិច្ចទាំងអស់សុទ្ធតែមានភាពមិនប្រាកដប្រជា ហើយការព្យាករណ៍ដែលអាចក្លាយទៅជាការពិតបំផុតនោះគឺការថយចុះខាងសេដ្ឋកិច្ចជិតនឹងចូលមកដល់។ លោកបានអះអាងថា ហេតុដែលខ្ញុំសម្គាល់ឃើញបែបនេះ គឺពីព្រោះយើងមិនដែលជួបប្រទះនឹងសភាពការណ៍បែបនេះទេ អត្រាអតិផរណាលើសពី ៤% អត្រាបាត់ការងារលើសពី ៤% ហើយក្នុងមួយឬពីរឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចមិនមានសភាពថយចុះនោះទេ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស