ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកបើករថភ្លើងសញ្ជាតិឡាវក្រុមទីមួយនៃផ្លូវដែកចិន-ឡាវបានចូលបម្រើការងារ
2022-06-20 11:24:20cri
Share with:

      ការប្រឡងរបស់សិក្ខាកាមរៀនបើករថភ្លើងមានសញ្ជាតិឡាវនៃផ្លូវដែកចិន-ឡាវបានបញ្ចប់កាលពីថ្ងៃទី ១៨ ខែមិថុនា សិក្ខាកាមសញ្ជាតិឡាវចំនួន ៦៦ នាក់បានប្រឡងជាប់ទាំងអស់ ហើយក្លាយទៅជាអ្នកបើករថភ្លើងសញ្ជាតិឡាវក្រុមទីមួយដែលបានចូលបម្រើការងារជាផ្លូវការ។

      បើតាមក្រុមហ៊ុនផ្លូវដែកចិន-ឡាវលីមីធីត អ្នកបើករថភ្លើងសញ្ជាតិឡាវចំនួន ៦៦ នាក់នឹងបំពេញការងារជាអ្នកបើករថភ្លើងតាមកំណាត់ផ្លូវដែកឡាវនៃផ្លូវដែកចិន-ឡាវ ដល់ពេលនោះ មានអ្នកបើករថភ្លើងសញ្ជាតិចិននិងឡាវសរុបពីរនាក់រួមគ្នាបំពេញការងារបើកបើរជាធម្មតា នាពេលអនាតនឹងឱ្យអ្នកបើកបរសញ្ជាតិឡាវបំពេញការងារបើកបរតែម្នាក់ឯងជាបណ្តើរៗ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស