ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលជំហានដំបូងបានបង្ហាញឱ្យឃើញថា សម្ព័ន្ធគណបក្សរបស់លោក Macronមិនបានទទួលអាសនៈលើសពីពាក់កណ្តាលក្នុងការបោះឆ្នោតរដ្ឋសភាបារាំងនោះទេ
2022-06-20 11:17:35cri
Share with:

     តាមលទ្ធផលរាប់សន្លឹកឆ្នោតជំហានដំបូងដែលក្រសួងមហាផ្ទៃបារាំងបានប្រកាសនៅយប់ថ្ងៃទី ១៩ ខែមិថុនាឱ្យដឹងថា   ក្នុងការបោះឆ្នោតជុំទី២នៃរដ្ឋសភាបារាំងដែលបានធ្វើនៅថ្ងៃដដែល   ពិតមែនតែសម្ព័ន្ធគណបក្សកណ្តាល របស់លោកប្រធានាធិបតី  Emmanuel Macron  មានចំនួនអាសនៈឈានមុខក្តី    ប៉ុន្តែមិនទាន់ទទួលបានអាសនៈលើសពីពាក់កណ្តាលទេ។

          តាមលទ្ធផលជំហានដំបូងនៃការរាប់សន្លឹកឆ្នោតចំនួន ៩៧%  ដែលប្រកាសប្រកាសដោយក្រសួងមហាផ្ទៃបារាំង  ក្នុងចំណោមអាសនៈរដ្ឋសភាបារាំងចំនួន ៥៧៧  អាសនៈ   សម្ព័ន្ធគណបក្សកណ្តាលទទួលបាន ២៣៤ អាសនៈ មិនទាន់គ្រប់ចំនួន ២៨៩  អាសនៈទេ     ប្រៀបធៀបនឹងលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាបារាំងឆ្នាំ២០១៧ គឺបានធ្លាក់ចុះយ៉ាងច្រើន ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស