ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសហ្វាំងឡង់និងស៊ុយអែតនឹងពិភាក្សាជាមួយតួតគីម្តងទៀតស្តីពីការចូលជាសមាជិកអង្គការណាតូ
2022-06-20 16:08:14cri
Share with:

 ថ្ងៃទី ១៩ ខែមិថុនា គេហទំព័រផ្កាយរណបរបស់រុស្ស៊ីបានដកស្រង់ព័ត៌មានរបស់ខុទ្ទកាល័យប្រធានាធិបតីហ្វាំងឡង់ឱ្យដឹងថា គណៈប្រតិភូនៃប្រទេសហ្វាំងឡង់និងស៊ុយអែតបានបន្តរៀបចំកិច្ចពិគ្រោះពិភាក្សាជាមួយតួកគីស្តីពីការសុំចូលជាសមាជិកអង្គការណាតូនៅថ្ងៃទី ២០ ខែមិថុនាតាមម៉ោងក្នុងតំបន់នៅក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៉ិក ។ 

កាលពីខែ ឧសភា ឆ្នាំ ២០២២ ប្រទេសហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូជាផ្លូវការ ប៉ុន្តែត្រូវបានប្រឆាំងដោយតួកគីដែលជាសមាជិកណាតូ 

ភាគីតួកគីបានគូសបញ្ជាក់ច្រើនដងថា បើហ្វាំងឡង់និងស៊ុយអែតសុំចូលជាសមាជិកអង្គការណាតូ គឺត្រូវតែបញ្ឈប់ការគាំទ្រចំពោះគណបក្សពលករ Kurdistan “កងកម្លាំងការពារប្រជាជន”និង“ចលនា Gülen ”របស់កងកម្លាំងប្រដាប់អាវុធ Kurdistan ស៊ីរី   ហើយលុបចោលការរឹតបន្តឹងលើការនាំចេញបរិក្ខារការពារជាតិចំពោះប្រទេសតួកគី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស