ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះបាតុភាពដែលបណ្តាញអ៊ីនធឺណែតនិងបណ្តាញទំនាក់ទំនងសង្គមញុះញង់និងជំរុញដល់ការបង្ខូចកិត្តិយសនិងភាពរើសអើង
2022-06-19 11:12:15cri
Share with:

      ថ្ងៃទី១៨ខែមិថុនា ជាទិវាអន្តរជាតិស្តីពីការបង្រ្កាបពាក្យសម្តីចងគំនុំលើកទី១។លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះបាតុភាពដែលបណ្តាញអ៊ីនធឺណែតនិងបណ្តាញទំនាក់ទំនងសង្គមញុះញង់និងជំរុញដល់ការបង្ខូចកិត្តិយសនិងភាពរើសអើង ហើយធ្វើកិច្ចខំប្រឹងប្រែងដើម្បីបង្ការនិងលុបបំបាត់ពាក្យសម្តីចងគំនុំ។

      លោកGuterresបានថ្លែងថា ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ការផ្សព្វផ្សាយនៃពាក្យសម្តីចងគំនុះដែលសំដៅចំពោះក្រុមមនុស្សភាគតិចបានបញ្ជាក់ថែមមួយកម្រិតទៀតថា សង្គមជាច្រើនងាយរងផលប៉ះពាល់យ៉ាងខ្លាំងពីការបង្ខូចកិត្តិយស ភាពរើសអើងនិងឧបាយកលដែលពាក្យសម្តីចងគំនុំបានឃោសនាយ៉ាងគឃ្លើននោះ។

      លោកGuterresបានលើកឡើងថា ពាក្យសម្តីចងគំនុំគឺជាគ្រោះថ្នាក់ចំពោះមនុស្សគ្រប់រូប ដូច្នេះ ការបង្រ្កាបពាក្យសម្តីចងគំនុំជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូប។លោកអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់ប្រតិបត្តិការ "ខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្ការនិងលុបបំបាត់ពាក្យសម្តីចងគំនុំ តាមរយៈការជំរុញការគោរពពិពិធកម្មនិងភាពបរិយាប័ន្ន”៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស