ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសអាហ្វហ្កានីស្ថាន៖ កិច្ចចរចារវាងរដ្ឋាភិបាលប៉ាគីស្ថាននិងអង្គការតាលីបង់នៅប៉ាគីស្ថានបានសម្រេចរួចហើយ
2022-06-19 11:09:46cri
Share with:

      ថ្ងៃទី១៨ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Mujahid អ្នកនាំពាក្យនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានបានធ្លាយទៅកាន់ប្រព័ន្ធសារព័ត៌មានប៉ាគីស្ថានថា ពីរថ្ងៃមុន កិច្ចចរចារវាងរដ្ឋាភិបាលប៉ាគីស្ថាននិងអង្គការតាលីបង់នៅប៉ាគីស្ថានបានសម្រេចនៅក្រុងកាប៊ុលរួចហើយ ប្រហែលបានឈានដល់លទ្ធផលជាផ្លែផ្កា ។

      លោក Mujahid បានថ្លែងថា បើសិនជាកិច្ចចរចាទទួលបរាជ័យ នោះក្នុងនាមជាអ្នកសម្របសម្រួលនៃកិច្ចចរចា អាហ្វហ្កានីស្ថាននឹងមិនអនុញ្ញាតឱ្យបុគ្គលណាប្រើប្រាស់ដែនដីរបស់ខ្លួនធ្វើការបដិបក្ខគ្នាជាមួយប៉ាគីស្ថាននោះទេ ។ លោក Mujahid បានថ្លែងទៀតថា អង្គការតាលីបង់នៅប៉ាគីស្ថានបានប្រកាសថានឹងឈប់បាញ់គ្នាដោយគ្មានកាលកំណត់ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស