ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថ្លែងថា សហភាពអឺរ៉ុបមិនបានគិតពិចារណាពីផលប៉ះពាល់ដល់ប្រទេសផ្សេងទៀតដែលបណ្តាលមកពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះទេ
2022-06-19 15:42:55cri
Share with:

    កាលពីថ្ងៃទី១៨ខែមិថុនាតាមម៉ោងក្នុងតំបន់ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ពេលថ្មីៗកន្លងទៅនេះ សេចក្តីថ្លែងការណ៍ស្តីពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនឹងមិនគំរាមកំហែងដល់សន្តិសុខស្បៀងអាហារទូទាំងពិភពលោកដែលចេញផ្សាយដោយសហភាពអឺរ៉ុបគឺ គ្មានតម្លៃអីសោះ ។ សហភាពអឺរ៉ុបមិនបានគិតពិចារណាពីផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនាំមកដល់សហភាពអឺរ៉ុបខ្លួនឯងនិងប្រទេសផ្សេងទៀតនោះទេ គ្រាន់តែគូសបញ្ជាក់តាមតែមាត់ថា គួរយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ប្រទេសដែលរងផលប៉ះពាល់ពីវិបត្តិស្បៀងអាហារ ។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបថ្លែងថា សភាពការណ៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនអាចនាំចូលជាប្រក្រតីនូវស្បៀងអាហារនិងជីគីមីរបស់រុស្ស៊ីគឺគ្មានទំនាក់ទំនងជាមួយសហភាពអឺរ៉ុបទេ ប៉ុន្តែតាមការពិតនេះគឺបំភាន់សហគមន៍អន្តរជាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស