ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្តចំនួន៧០នៃបារាំងចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ កំណត់ត្រាសីតុណ្ហភាពខ្ពស់នៃតំបន់ជាច្រើនត្រូវបានបំបែក
2022-06-19 11:09:07cri
Share with:

      ថ្ងៃទី១៨ ខែមិថុនា តាមម៉ោងក្នុងតំបន់ បារាំងបានទទួលសីតុណ្ហភាពអតិបរមាក្នុងដំណើរធាតុអាកាសឡើងកម្តៅជុំនេះ នៅទូទាំងប្រទេសបារាំង ខេត្តចំនួនច្រើនដល់៧០ខេត្តបានចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ កំណត់ត្រាសីតុណ្ហភាពខ្ពស់ក្នុងប្រវតិ្តសាស្ត្រនៃតំបន់ជាច្រើនត្រូវបានបំបែក ។

      នៅថ្ងៃដដែល ខេត្តចំនួន១១ បានចេញការព្រមានពណ៌ក្រហមអំពីសីតុណ្ហភាពខ្ពស់ ខេត្តទាំងនេះភាគច្រើនស្ថិតនៅតំបន់ខាងលិចនិងនិរតីនៃប្រទេសបារាំង ក្រៅពីនេះ មានខេត្តចំនួន៥៩ ទៀតបានចេញការព្រមានពណ៌ក្រូចអំពីសីតុណ្ហភាពខ្ពស់ ក្នុងនោះបូករួមទាំងខេត្តទាំងអស់ដែលឋិតក្នុងតំបន់ក្រុងប៉ារីស ។ តំបន់ដែលបានចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ បានគ្របដណ្តប់តំបន់និងប្រជាជនភាគច្រើននៃប្រទេសបារាំង ។ តំបន់ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីសីតុណ្ហភាពខ្ពស់បានចាត់វិធានការឆ្លើយតបរួចហើយ ។

      ប្រទេសជិតខាងរបស់បារាំង ដូចជាអេស្ប៉ាញ អ៊ីតាលីនិងអង់គ្លេស ក៏កើតមានធាតុអាកាសក្តៅខ្លាំងក្នុងចុងសប្តាហ៍នេះផងដែរ  ក្នុងនោះ តំបន់ភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញបានកើតមានភ្លើងឆេះព្រៃ រីឯតំបន់ភាគខាងជើងរបស់អ៊ីតាលីបាននិងកំពុងប្រឈមនឹងភាពរាំងស្ងួតនិងការខ្វះខាងប្រភពទឹក ។ អ្នកជំនាញឧតុនិយមបានសម្គាល់ឃើញថា មូលហេតុពីឬគល់ដែលបណ្តាលឱ្យកើតមានធាតុអាកាសក្តៅខ្លាំង គឺដោយមកពី “និន្នាការបម្រែបម្រួលអាកាសធាតុដែលគួរឱ្យព្រួយបារម្ភ ” ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស