ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកបណ្ឌិត PITI SRISANGNAM អ្នកជំនាញបញ្ហាអន្តរជាតិរបស់ថៃថ្លែងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលផ្តួចផ្តើមដោយប្រទេសចិនគឺជាការស្វែងរករួមរបស់បណ្តាប្រទេសនានាលើពិភពលោក
2022-06-19 11:00:33cri
Share with:

    វេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងសាំងពេទឺប៊ឺគលើកទី ២៥ បានប្រារព្ធឡើងនៅទីក្រុងសាំងពេទឺប៊ឺគ ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែមិថុនា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិតាមរយៈប្រព័ន្ធវីដេអូព្រមទាំងបានថ្លែងសុន្ទរកថា ។ លោកបណ្ឌិត PITI SRISANGNAM អ្នកជំនាញបញ្ហាអន្តរជាតិរបស់ថៃនិងជាប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ចអន្តរជាតិនៃសកលវិទ្យាល័យ Chulalongkorn ប្រទេសថៃបានថ្លែងថា គំនិតផ្តួចផ្តើមដែលលើកឡើងក្នុងសុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping ក៏ជាគោលដៅដែលបណ្តាប្រទេសនានាលើពិភពលោករួមគ្នាស្វែងរកផងដែរ ។

    លោកបណ្ឌិត PITI SRISANGNAM បានលើកឡើងថា ប្រទេសចិននឹងជំរុញយ៉ាងមុតមាំមិនងាករេនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ រួមគ្នាចែករំលែកឱកាសជាមួយប្រទេសនានា ក៏ដូចជារួមគ្នាកសាងអនាគត ប្រការនេះនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក ។ "យើងបានមើលឃើញថា ក្នុងវេទិកានេះ ប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗលើពិភពលោកដែលបូករួមទាំង ប្រទេសចិន រុស្ស៊ី អេហ្ស៊ីបជាដើមបានផ្លាស់ប្តូរគំនិតនិងបានឈានដល់គំនិតឯកភាពរួមអំពីការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជានិរន្តរភាព ក៏ដូចជារួមគ្នាឆ្លើយតបនឹងវិបត្តិដែលបណ្តាលមកពីកត្តាអស្ថិរភាពគ្រប់បែបយ៉ាង ។ ខ្ញុំសម្គាល់ឃើញថា វេទិកាអន្តរជាតិដ៏សំខាន់បែបនេះនឹងធ្វើឱ្យប្រទេសនានាទទួលបានផលប្រយោជន៍ជាច្រើន ។ ខ្ញុំរំពឹងទុកយ៉ាងខ្លាំងថា នៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសដែលមកពីតំបន់អាស៊ីអគ្នេយ៍ ដូចជាប្រទេសថៃជាដើមឬក្នុងនាមជាសមាគមអាស៊ាននឹងចូលរួមវេទិកានេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស