ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មូលនិធីកុមារនៃអង្គការសហប្រជាជាតិថ្លែងថា កុមារដែលបាត់បង់ទីជម្រកនៅទូទាំងពិភពលោកបានបំបែកកំណត់ត្រាខ្ពស់បំផុតតាំងពីសង្គ្រាមលោកលើកទីពីរមក
2022-06-18 13:19:02cri
Share with:

យោងតាមទិន្នន័យពិនិត្យអង្កេតថ្មីបំផុតដែលមូលនិធិកុមារអង្គការសហប្រជាជាតិបានប្រកាសកាលពីថ្ងៃទី១៧ខែមិថុនាឱ្យដឹងថា គិតមកទល់ចុងឆ្នាំ២០២១ កុមារដែលបាត់បង់ទីជម្រកដោយសារការប៉ះទង្គិច អំពើហិង្សានិងវិបត្តិផ្សេងទៀតមានចំនួនឡើងដល់៣៦លាន៥សែននាក់ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។

តាមដំណឹងដែលមូលនិធិកុមារនៃអង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃដដែលឱ្យដឹងថា តួលេខនេះបូករួមទាំងកុមារជាជនភៀសខ្លួននិងកុមារដែលស្វែងរកការជ្រកកោនចំនួន១៣លាន៧សែននាក់ ព្រមទាំងកុមារដែលបាត់បង់ទីជម្រកក្នុងស្រុកដោយសារការប៉ះទង្គិចនិងអំពើហិង្សាចំនួនជិត២២លាន៨សែននាក់ ប៉ុន្តែមិនបូករួមទាំងកុមារដែលបាត់បង់ទីជម្រកដោយសារមូលហេតុអាកាសធាតុនិងបរិស្ថានព្រមទាំងគ្រោះមហន្តរាយនោះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស