ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសអនុញ្ញាតឱ្យធ្វើបត្យាប័នប្រគល់លោក Julian Assange ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ
2022-06-18 13:18:15cri
Share with:

កាលពីថ្ងៃទី១៧ខែមិថុនា លោកស្រី Priti Patel រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសបានអនុញ្ញាតឱ្យធ្វើបត្យាប័នប្រគល់លោក Julian Assange ស្ថាបនិកវេបសាយ Wikileaks ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ។

ក្រសួងមហាផ្ទៃអង់គ្លេសថ្លែងថា តាមការកាត់ក្តីនៃតុលាការអង់គ្លេស មិនបានរកឃើញថា ការធ្វើបត្យាប័នលោក Julian Assange នឹងល្មើសនឹងសិទ្ធិមនុស្សរបស់លោកនោះទេ បូករួមទាំងសិទ្ធិកាត់ក្តីដោយយុត្តិធម៌និងសេរីភាពនៃការបញ្ចេញមតិ ។ លោកនឹងទទួលទំនុកបម្រុងដ៏សមរម្យក្នុងអំឡុងពេលនៅសហរដ្ឋអាមេរិក ក្នុងនោះ ក៏បូករួមទាំងទំនុកបម្រុងពាក់ព័ន្ធនឹងសុខភាពផងដែរ ។

សំដៅចំពោះសេចក្តីសម្រេចចិត្តស្តីពីការអនុម័តលើការធ្វើបត្យាប័នដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសបានធ្វើកាលពីថ្ងៃទី១៧ខែមិថុនា លោក Julian Assange មានរយៈពេល១៤ថ្ងៃសម្រាប់ដាក់បណ្តឹងឧទ្ទរណ៍ ។ វេបសាយ Wikileaks បានបញ្ជាក់នៅថ្ងៃដដែលថា បន្ទាប់មកនឹងដាក់បណ្តឹងឧទ្ទរណ៍ជូនតុលាការជាន់ខ្ពស់របស់អង់គ្លេស ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស