ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បើសិនជាអ្នកនយោបាយអាមេរិកងប់ងល់នឹងការប្រកួតប្រជែងរវាងគណបក្ស នោះ “សុបិន្តអាក្រក់របស់អាមេរិក”នឹងកើតឡើងជាបន្តបន្ទាប់
2022-06-18 09:51:46cri
Share with:

   “បើសិនជាអាមេរិកមិនដោះស្រាយបញ្ហាជាប្រព័ន្ធដែលមានការគំរាមកំហែងដល់ប្រជាធិបតេយ្យ នោះសវនាការលើកនេះនឹងមិនមានឥទ្ធិពលអីទេ ។” នាពេលថ្មីៗកន្លងទៅនេះ លោក  Nolan Higdon អ្នកសារព័ត៌មានជើងចាស់របស់អាមេរិកបានវាយតម្លៃដូច្នេះ ។

      គិតរហូតដល់ថ្ងៃទី១៤ ខែមិថុនា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការពិនិត្យអង្កេតជាពិសេសរបស់សភាជាន់ទាបអាមេរិកបានបើកធ្វើសវនាការពីរលើក ពាក់ព័ន្ធនឹងរឿងចលាចលដែលកើតឡើងនៅវិមានរដ្ឋសភា ។ កាលពីមួយឆ្នាំមុន នៅថ្ងៃទី៦ ខែមករា អ្នកគាំទ្ររបស់លោក ត្រាំ អតីតប្រធានាធិបតីកាលនោះចំនួនរាប់ពាន់នាក់បានសម្រុកចូលវិមានរដ្ឋសភា ប៉ុនប៉ងកែប្រែលទ្ធផលនៃការបោះឆ្នោតតាមរយៈកម្លាំងហិង្សា ចុងបំផុតបានបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់បាត់បង់ជីវិត ប៉ូលីសចំនួនជាង១៤០នាក់រងរបួស មនុស្សចំនួនជាង៧រយនាក់ត្រូវចាប់ខ្លួន ។ ព្រឹតិ្តការណ៍ដែលគួរឱ្យពិភពលោកភ្ញាក់ផ្អើលនេះ ត្រូវគេចាត់ទុកថាជា “ពេលវេលាងងឹតបំផុតរបស់ប្រជាធិបតេយ្យអាមេរិក” ។

         ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ចាប់ពីព្រិត្តិការណ៍នៅវិមានរដ្ឋសភា ដល់ការធ្វើសវនាការ សុទ្ធតែពោពេញទៅដោយការប្រកួតប្រជែងរវាងគណបក្ស ។ សភាជាន់ទាបដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យបានផ្តួចផ្តើមធ្វើការស៊ើបអង្កេត ហើយបានឃោសនាបំប៉ោងនិងផ្សព្វផ្សាយព័ត៌មានអំពីសវនាការ រីឯបក្សសាធារណរដ្ឋវិញ បែរជាស្តីបន្ទោសសមាជិកនៃក្រុមស៊ើបអង្កេតថាមាន “ភាពលំអៀង” សវនាការគ្រាន់តែជា “វិធីបំភាន់ភ្នែក” សម្រាប់បង្វែរទំនាស់តែប៉ុណ្ណោះ ។ ប្រព័ន្ធសារព័ត៌មានដែលគាំទ្របក្សទាំងពីរដោយឡែកពីគ្នា ក៏បានឈរនៅម្ខាងយ៉ាងច្បាស់លាស់ដែរ ឧទាហរណ៍ដូចជាប្រព័ន្ធសារព័ត៌មានពួកសេរីភាព ដូចជាប្រព័ន្ធសារព័ត៌មានអាមេរិក CNN ជាដើមបាននាំគ្នាធ្វើការផ្សាយផ្ទាល់និងបកស្រាយយ៉ាងជ្រាលជ្រៅចំពោះសវនាការ តែស្ថានីយទូរទស្សន៍FOX ដែលជាប្រព័ន្ធសារព័ត៌មានពួកអភិរក្សមិនគ្រាន់តែមិនបានចាក់ផ្សាយផ្ទាល់សវនាការលើកដំបូងតែប៉ុណ្ណោះទេ ថែមទាំងបានប្រកាសថា អត្រាទស្សនានៃសវនាការទាបណាស់ ខណៈពេលសវនាការទើបចាប់ផ្តើមតែ៥នាទី ហើយបានចាក់ផ្សាយកម្មវិធីជជែកពិភាក្សាដែលមានខ្លឹមផ្ទុយគ្នា ។

     ឆ្នាំនេះ ជាឆ្នាំធ្វើការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក វាច្បាស់ណាស់ គណបក្សទាំងពីមានអាកប្បកិរិយាបដិបក្ខគ្នាទៅលើសវនាការ គឺដោយគិតពិចារណាដល់ការបោះឆ្នោត ។ ដូច្នេះ ការងារស៊ើបអង្កេតដែលគួរស្វែងរកការពិតជាក់ស្តែង បានក្លាយជាកលល្បិចរបស់បក្សទាំងពីរដើម្បីធ្វើការប្រកួតប្រជែង ។ ប្រការនេះមិនគ្រាន់តែបានបង្ហាញឱ្យឃើញថា ភាពបែកបាក់គ្នាខាងនយោបាយរបស់អាមេរិកមកាន់តែធ្ងន់ធ្ងរទៅ ថែមទាំងក៏បានបំផ្លាញមតិរបស់ប្រជាជនអាមេរិកយ៉ាងធ្ងន់ធ្ងរផងដែរ ។

      សង្គមអាមេរិកមានភាពប្រេះស្រាំកាន់តែធ្ងន់ធ្ងរ ទំនាស់គ្រប់បែបយ៉ាងត្រូវបានសន្សំទុកនិងបំផុសឡើង ។ ប៉ុន្តែ អ្នកនយោបាយអាមេរិកមិនដែលគិតពីកំហុសរបស់ខ្លួន និងរកមធ្យោបាយដោះស្រាយបញ្ហាពីឬគល់នោះទេ ពួកគេបែរជាបន្តធ្វើការប្រកួតប្រជែងផលប្រយោជន៍ជុំវិញនិងប្រធានបទ ដូចជាការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ការអុជអាលសេដ្ឋកិច្ច និងគម្រោងច្បាប់គ្រប់គ្រងកាំភ្លើងជាដើម ការខ្វែងគំនិតបានឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។

       បើសិនជាអ្នកនយោបាយអាមេរិកងប់ងល់នឹងការប្រកួតប្រជែងរវាងគណបក្ស មិនអើពើរនឹងការដោះស្រាយបញ្ហាក្នុងស្រុកអាមេរិក នោះគឺមានន័យថា “ប្រជាធិបតេយ្យបែបអាមេរិក” ជិតគ្មានថ្នាំព្យាបាលហើយ សម្បីតែធ្វើសវនាការច្រើនដល់ប៉ុណ្ណាក៏លែងមានប្រសិទ្ធភាពអីទេ “សុបិន្តអាក្រក់របស់អាមេរិក”នឹងកើតឡើងជាបន្តបន្ទាប់ ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស