ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីថ្កោលទោសចំពោះអាមេរិកដែលបានផ្តល់ជំនួយដល់បន្ទប់ពិសោធន៍ជីវសាស្រ្តអ៊ុយក្រែនក្នុងគោលបំណងបង្កើនសក្តានុពលផ្នែកជីវសាស្រ្តយោធា
2022-06-18 14:58:45cri
Share with:

      ថ្ងៃទី១៦ខែមិថុនា លោកKirillovមេបញ្ជាការកងទ័ពការពារវិទ្យុសកម្ម គីមីនិងជីវសាស្រ្តនៃកងទ័ពរុស្ស៊ីបានថ្លែងថា អាមេរិកបានទទួលស្គាល់ហើយថា ខ្លួនមានទំនាក់ទំនងជាមួយបន្ទប់ពិសោធន៍ជីវសាស្រ្តដែលស្ថិតនៅដែនអ៊ុយក្រែននិងសាធារណរដ្ឋនៃអតីតសហភាពសូវៀត ភាគីរុស្ស៊ីសម្គាល់ឃើញថា គោលបំណងរបស់អាមេរិកគឺបង្កើនសក្តានុពលផ្នែកជីវសាស្រ្តយោធារបស់ពួកគេ។

      លោកKirillovបានថ្លែងថា ថ្ងៃទី៩ខែមិថុនា វេបសាយផ្លូវការនៃក្រសួងការពារជាតិអាមេរិកបានប្រកាសពីសភាពការណ៍សកម្មភាពជីវសាស្រ្តរបស់អាមេរិកដែលបានធ្វើនៅសាធារណរដ្ឋនៃអតីតសហភាពសូវៀត ដោយទទួលស្គាល់ថា ខ្លួនបានផ្តល់ជំនួយដល់បន្ទប់ពិសោធន៍ជីវសាស្រ្តចំនួន៤៦កន្លែងនៅអ៊ុយក្រែន ក្រៅពីនេះ ក្រសួងការពារជាតិអាមេរិកក៏មានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកទេសអ៊ុយក្រែនផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស