ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិជាច្រើនបង្ហាញថា អត្រាគាំទ្ររបស់លោកបៃដិនបំបែកកំណត់ត្រាទាបបំផុត
2022-06-18 14:59:29cri
Share with:

      ពេលថ្មីៗកន្លងទៅនេះ ការស្ទង់ប្រជាមតិដែលប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើនបានធ្វើបង្ហាញថា ស្របនឹងពេលដែលអតិផរណាបានកើនឡើងជាបន្តបន្ទាប់និងមានការព្រួយបារម្ភចំពោះការថមថយចុះនៃសេដ្ឋកិច្ច អត្រាគាំទ្ររបស់លោកបៃដិនបានបំបែកកំណត់ត្រាទាបបំផុតម្តងទៀត។

      លទ្ធផលថ្មីបំផុតនៃការស្ទង់ប្រជាមតិបង្ហាញថា ប្រជាជនដែលចូលរួមផ្តល់ប្រជាមតិចំនួន៥៦%មិនពេញចិត្តចំពោះសមត្ថភាពរបស់លោកបៃដិន អ្នកដែលពេញចិត្តចំពោះសមត្ថភាពរបស់លោកគឺ៣៩%។ប៉ុន្តែនៅ៣សបា្តហ៍មុន សមាមាត្រទាំងពីរនេះគឺ៥៣%និង៤២%ដោយឡែកពីគ្នា។

      អត្រាគាំទ្រចំពោះប្រធានាធិបតីគឺជាសន្ទស្សន៍ដែលអាចជឿបានក្នុងការព្យាករណ៍ចំពោះការបោះឆ្នោតពាក់កណ្តាលអាណត្តិ ជាធម្មតា អត្រាគាំទ្រទាបគឺមានន័យថា គណបក្សរបស់ប្រធានាធិបតីនឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស