ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការកំពូលរបស់ជប៉ុនបានកាត់ក្តីថា រដ្ឋាភិបាលជប៉ុនគ្មានទំនួលខុសតត្រូវក្នុងការសងថ្លៃជំងឺចិត្តចំពោះឧប្បតិ្តហេតុដែលកើតឡើងនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima
2022-06-18 11:18:20cri
Share with:

      តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍NHK របស់ជប៉ុនបានឱ្យដឹងថា ថ្ងៃទី១៧ ខែមិថុនា តុលាការកំពូលរបស់ជប៉ុនបានធ្វើការកាត់ក្តីដោយឯកភាពចំពោះរឿងក្តីជាសមូហភាពចំនួន៤ករណី ដោយបានកំណត់ថា រដ្ឋាភិបាលជប៉ុនគ្មានទំនួលខុសតត្រូវក្នុងការសងថ្លៃជំងឺចិត្តចំពោះឧប្បតិ្តហេតុដែលកើតឡើងនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ។

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន ក្យូដូរបស់ជប៉ុនបានឱ្យដឹងថា នេះជាលើកទីមួយដែលតុលាការកំពូលជប៉ុនធ្វើការកាត់ក្តីចំពោះទំនួលខុសត្រូវពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុនក្នុងឧប្បតិ្តហេតុដែលកើតឡើងនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ។ ការកាត់ក្តីនេះប្រហែលនឹងជិះឥទ្ធិពលដល់សំណុំរឿងធ្វើការចោទប្រកាន់ប្រហាក់ប្រហែលគ្នាចំនួនប្រហែល៣០ករណីដែលកំពុងដំណើរការណ៍នៅតំបន់នានានៃប្រទេសជប៉ុន ។

      តាមការផ្សាយដំណឹងនៃកាសែតMainichi Shimbun របស់ប្រទេសជប៉ុនបានឱ្យដឹងថា គិតរហូតដល់បច្ចុប្បន្ននេះ នៅតំបន់នានានៃប្រទេសជប៉ុនមានសំណុំរឿងប្រហាក់ប្រហែលគ្នាចំនួនប្រហែល៣០ករណី ។ ពេលមុននេះ ក្នុងការកាត់ក្តី តុលាការនៃតំបន់នានាមានមតិមិនដូចគ្នា តុលាការតំបន់មួយចំនួនបានកាត់ក្តីថា រដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនអគ្គីសនី តូក្យូ ត្រូវសងថ្លៃជំងឺចិត្ត ប៉ុន្តែតុលាការតំបន់មួយចំនួនទៀត បាន ច្រានចោលពាក្យបណ្តឹងទារប្រាក់សំណងចំពោះរដ្ឋាភិបាលជប៉ុន ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស