ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងសាំងពេទឺប៊ឺគលើកទី ២៥ ព្រមទាំងបានថ្លែងសុន្ទរកថា
2022-06-18 11:27:37cri
Share with:

    នៅយប់ថ្ងៃទី ១៧ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងសាំងពេទឺប៊ឺគលើកទី ២៥ តាមរយៈប្រព័ន្ធវីដេអូព្រមទាំងបានថ្លែងសុន្ទរកថា ។

    ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ដោយសារពិភពលោកកំពុងរងឥទ្ធិពលពីភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបប្រទះនឹងចរន្តបញ្ច្រាស ដូច្នេះ ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ កំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានកាលពីមុន ។ យើងត្រូវក្តាប់ជាប់ឱកាសនិងយកឈ្នះលើបញ្ហាប្រឈមនានា ក៏ដូចជាជំរុញ"គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល"ត្រូវបានអនុវត្តនិងទទួលបានប្រសិទ្ធភាពនិងរួមគ្នាត្រួសត្រាយនិងចែករំលែកអនាគតដ៏ល្អបវរប្រកបដោយសន្តិភាពនិងវិបុលភាព ។

    លោក Xi Jinping បានលើកឡើងថា សេដ្ឋកិច្ចចិនមានភាពធន់និងសក្តានុពលយ៉ាងខ្លាំង និន្នាការល្អប្រសើរជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរនឹងមិនកែប្រែនោះទេ ពួកយើងបាននិងកំពុងពោរពេញទៅដោយជំនឿចិត្តចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពង្រឹងនិងពង្រីកយ៉ាងមុតមាំមិនងាករេនូវការបើកទូលាយក្នុងកម្រិតខ្ពស់ ក៏ដូចជាជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនានាលើពិភពលោកដែលបូករួមទាំងប្រទេសរុស្ស៊ីដើម្បីរួមចំណែកថ្មីក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ជាសកល ក៏ដូចជាជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស