ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានគណៈប្រតិភូរុស្ស៊ីដែលចូលរួមការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនថ្លែងថា រុស្ស៊ីបានត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ធ្វើការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនជាថ្មីឡើងវិញ
2022-06-17 14:04:09cri
Share with:

កាលពីថ្ងៃទី១៦ខែមិថុនា លោក Vladimir Medinsky ឧបការីប្រធានាធិបតីរុស្ស៊ីនិងជាប្រធានគណៈប្រតិភូរុស្ស៊ីដែលចូលរួមការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនបានថ្លែងក្នុងអំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងសាំងពេទឺប៊ឺគថា រុស្ស៊ីបានត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ធ្វើការចរចាជាមួយអ៊ុយក្រែនជាថ្មីឡើងវិញ ប៉ុន្តែនៅមិនទាន់ទទួលការឆ្លើយតបអំពីសំណើថ្មីបំផុតនេះពីអ៊ុយក្រែននៅឡើយទេ ។

ក្រៅពីនេះ លោក Vladimir Medinsky បានថ្លែងទៀតថា ពិតមែនតែភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនបានសន្ទនាគ្នាតាមទូរស័ព្ទតាមពេលកំណត់ក៏ដោយ ក៏ប៉ុន្តែភាគីអ៊ុយក្រែនមិនសូវមានបំណងធ្វើការចរចាដូចកាលពីមុននោះទេ ។ លោកបានយល់ឃើញថា អគារបញ្ចកោណនិងក្រសួងការបរទេសអាមេរិកបានជះឥទ្ធិពលទៅលើសេចក្តីសម្រេចចិត្តរបស់អ៊ុយក្រែនស្តីពីការផ្អាកការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ។

ថ្ងៃដដែល លោក Emmanuel Macron ប្រធានាធិបតីបារាំងដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនបានថ្លែងថា អ៊ុយក្រែនគួរតែធ្វើការចរចាជាមួយរុស្ស៊ីដោយម្ចាស់ការ ។ ក្នុងដំណើរការនេះ បារាំងនិងអាល្លឺម៉ង់សុទ្ធតែមិនអាចជំនួសអ៊ុយក្រែនបានទេ ។

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស