ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី៖ ឧស្ម័នធម្មជាតិដែលផ្គត់ផ្គង់ដល់អឺរ៉ុបប្រហែលពី៩០ដល់៩៥ភាគរយត្រូវបានទូទាត់ជាប្រាក់រូល
2022-06-17 11:04:39cri
Share with:

     តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនាបានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ខណៈពេលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងសាំងពេទឺប៊ឺគ លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា សហគ្រាសអឺរ៉ុបភាគច្រើនបានទូទាត់ថ្លៃឧស្ម័នធម្មជាតិជាប្រាក់រូលរួចហើយ ។

      លោកបានថ្លែងទៀតថា បើមើលពីបរិមាណទូទៅ សហគ្រាសភាគច្រើនបានទូទាត់ជាប្រាក់រូល ត្រូវជាប្រហែលពី ៩០ដល់៩៥ភាគរយនៃបរិមាណផ្គត់ផ្គង់សរុប ។

      ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាននៃប្រទេសរុស្ស៊ី លោក Anton Siluanov រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីបានថ្លែងថា បច្ចុប្បន្ននេះ ប្រាក់ចំណូលខាងហិរញ្ញវត្ថុដែលរុស្ស៊ីទទួលបានដោយពឹងផ្អែកលើការនាំចេញថាមពលខ្នាតធំ ដូចជាប្រេងកាតនិងឧស្ម័នធម្មជាតិជាដើម ព្រមនិងចំណូលមកពីទីផ្សារក្នុងស្រុក បាននិងកំពុងបំពេញបន្ថែមការចំណាយ ក្នុងនាមជាវិធានការបណ្តោះអាសន្ន  នេះអាចទទួលយកបានទាំងស្រុង ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស