ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីរុស្ស៊ី៖អ៊ុយក្រែនចូលជាសមាជិកនៃសហភាពអឺរ៉ុប វាមិនសមស្របនឹងផលប្រយោជន៍របស់រុស្ស៊ីនោះទេ
2022-06-17 11:01:16cri
Share with:

      ថ្ងៃទី១៦ខែមិថុនា តាមម៉ោងក្នុងតំបន់ តំណាងរុស្ស៊ីប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា អ៊ុយក្រែនចូលជាសមាជិកនៃសហភាពអឺរ៉ុប វាមិនសមស្របនឹងផលប្រយោជន៍របស់រុស្ស៊ីនោះទេ ក្នុងពេលជាមួយគ្នានេះ រដ្ឋសមាជិកនៃសហភាពអឺរ៉ុបមិនមែនជាដៃគូដែលរុស្ស៊ីចង់ពង្រីកទំនាក់ទំនងនោះឡើយ។

      នៅថ្ងៃដដែល ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិសាំងពេទឺប៊ឺគលើកទី២៥ លោកChizhovតំណាងរុស្ស៊ីប្រចាំជាអចិន្ត្រៃយ៍នៅសហភាពអឺរ៉ុបបានថ្លែងថា បច្ចុប្បន្ន ទំនាក់ទំនងរវាងរុស្ស៊ីនិងសហភាពអឺរ៉ុបស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីសហភាពអឺរ៉ុបបានបង្កើតឡើងមក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស