ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពន្ធនាគារអាមេរិកត្រូវបានបែកធ្លាយពីការបង្ខំឱ្យធ្វើពលកម្ម
2022-06-17 14:04:46cri
Share with:

សម្ព័ន្ធសេរីភាពប្រជាពលរដ្ឋរបស់អាមេរិក(ACLU)បានប្រកាសរបាយការណ៍មួយកាលពីថ្ងៃទី១៥ខែមិថុនា ដោយបានលាតត្រដាងដោយគ្រប់ជ្រុងជ្រោយនូវការបង្ខំឱ្យធ្វើពលកម្មដែលអ្នកទោសក្នុងពន្ធនាគារអាមេរិកបានប្រឈមមុខប្រចាំថ្ងៃ។ តាមការពិត ការដែលប្រព័ន្ធពន្ធនាគាររបស់អាមេរិកបំពានសិទ្ធិរបស់អ្នកទោសបានរងការរិះគន់ពីប្រព័ន្ធសារព័ត៌មាននិងមតិសាធារណៈជាយូរមកហើយ កាសែតនិងទស្សនាវដ្តីដ៏ល្បីឈ្មោះមួយចំនួនធ្លាប់រិះគន់ត្រង់ៗថា របបនយោបាយពន្ធនាគារនាពេលបច្ចុប្បន្នតាមការពិតគឺជា របបទាសករសម័យទំនើប ។

របាយការណ៍បានបង្ហាញថា ចំនួនសរុបនៃអ្នកទោសដែលត្រូវជាប់ពន្ធនាគារនៅពន្ធនាគារគ្រប់ថ្នាក់ក្នុងតំបន់និងសហព័ន្ធអាមេរិកប្រហែលគឺ១លាន២សែននាក់ ក្នុងនោះ មានអ្នកទោស២ភាគ៣បានប្រឈមមុខនឹង ការបង្ខំឱ្យធ្វើពលកម្ម ។ តាមការផ្សាយដំណឹងឱ្យដឹងថា គិតមកទល់ខែឧសភាឆ្នាំនេះ ប្រាក់ខែគិតតាមម៉ោងជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិកប្រហែល១០,៩៦ដុល្លារអាមេរិក ។ ប៉ុន្តែពលករពន្ធនាគារទាំងនេះគឺទទួលប្រាក់ខែគិតតាមម៉ោងមិនដល់១ដុល្លារអាមេរិកនោះទេ ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស