ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិក៖ការដំឡើងការប្រាក់ហួសហេតុពេករបស់អាមេរិកបង្កជាផលប៉ះពាល់អវិជ្ជមាន លទ្ធភាពដែលនឹងកើតមានការថមថយចុះខាងសេដ្ឋកិច្ចបានឡើងដល់៥០%
2022-06-17 11:00:31cri
Share with:

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានAPកាលពីថ្ងៃទី១៦ខែមិថុនាបានឱ្យដឹងថា ថ្ងៃទី១៥ខែមិថុនា គណៈកម្មាធិការប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសថា នឹងដំឡើងការប្រាក់០,៧៥% ពោលគឺដំឡើងអត្រាការប្រាក់នៃសហរដ្ឋអាមេរិកទៅដល់ចន្លោះពី១,៥%ដល់១,៧៥% នេះគឺជាការដំឡើងអត្រាការប្រាក់ខ្លាំងបំផុតរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកតាំងពីឆ្នាំ១៩៩៤មក។ គ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនបានវាយតម្លៃថា លទ្ធភាពដែលនឹងកើតមានការថមថយចុះខាងសេដ្ឋកិច្ចរបស់អាមេរិកបានឡើងដល់៥០%។

      តាមការផ្សាយដំណឹងឱ្យដឹងថា ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកចាប់ផ្តើមដំឡើងអត្រាការប្រាក់ហួសហេតុពេក ប៉ុន្តែឥទ្ធិពលអវិជ្ជមានរបស់ទង្វើនេះគឺបង្កើនហានិភ័យថមថយចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចអាមេរិក៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស