ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចំនួន ៣ គឺ រុស្ស៊ី តួកគីនិងអ៊ីរ៉ង់ថ្កោលទោសចំពោះអ៊ីស្រាអែលដែលបានបំផុសការវាយប្រហារខាងយោធាទៅលើស៊ីរី
2022-06-17 13:39:09cri
Share with:

    នៅថៃ្ងទី ១៦ ខែមិថុនា កិច្ចចរចា Astana ជុំទី ១៨ ស្តីពីបញ្ហាស៊ីរីដែលដំណើរការរយៈពេល ២ ថ្ងៃបានបិទបញ្ចប់នៅទីក្រុង Nur Sultan រដ្ឋធានីកាហ្សាក់ស្ថាន ។ ប្រទេសទាំង ៣ គឺ រុស្ស៊ី តួកគីនិងអ៊ីរ៉ង់ដែលមានវត្តមានក្នុងកិច្ចប្រជុំលើកនេះបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយថ្កោលទោសចំពោះអ៊ីស្រាអែលដែលបានបំផុសការវាយប្រហារខាងយោធាទៅលើស៊ីរី ។

    ក្នុងនាមជាអ្នកផ្តល់ការធានាដល់ដំណើរការ Astana រុស្ស៊ី តួកគីនិងអ៊ីរ៉ង់បានថ្កោលទោសក្នុងសេចកី្តថ្លែងការណ៍នូវការវាយប្រហារខាងយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើស៊ីរីដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដូចជាបានគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ។

    សេចក្តីថ្លែងការណ៍នេះបានបង្ហាញថា មានតែគាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ស៊ីរីប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិសុខនិងស្ថិរភាពយូរអង្វែងនៅស៊ីរី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស