ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping នឹងអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចជំនួបលើកទី១៤នៃអ្នកដឹកនាំប្រទេស BRICS កិច្ចប្រជុំសន្ទនាថ្នាក់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកល និងចូលរួមវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសBRICS
2022-06-17 11:13:54cri
Share with:

      ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចជំនួបលើកទី១៤នៃអ្នកដឹកនាំប្រទេស BRICS នៅក្រុងប៉េកាំង ។ កិច្ចជំនួបលើកនេះនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “បង្កបង្កើតជាទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ រួមគ្នាត្រួសត្រាយយុគសម័យថ្មីនៃការការអភិវឌ្ឍជាសកល” ។

        ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកលនៅក្រុងប៉េកាំង  ។ កិច្ចប្រជុំសន្ទនាលើកនេះនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “បង្កបង្កើតជាទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ជាសកលក្នុងយុគសម័យថ្មី ពួតដៃគ្នាអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ ” ។ អ្នកដឹកនាំនៃប្រទេស BRICS ប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងចូលរួមកិច្ចប្រជុំសន្ទនាលើកនេះ ។

        ថ្ងៃទី២២ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសBRICS តាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស