ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិរំពឹងថា សហភាពអឺរ៉ុបនឹងជំរុញឱ្យប្រទេសនានាបង្កើនសាមគ្គីភាព
2022-06-17 16:02:11cri
Share with:

    នៅថ្ងៃទី ១៦ ខែមិថុនា លោក Dai Bing តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្រៃ្តយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសចិនរំពឹងថា សហភាពអឺរ៉ុបនឹងដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយលក្ខណៈស្ថាបនាក្នុងកិច្ចការអន្តរជាតិ ទប់ទល់នឹងការស្តារគំនិតបដិបក្ខគ្នាជាក្រុមឡើងវិញ ក៏ដូចជាជំរុញឱ្យប្រទេសនានាបង្កើនសាមគ្គីភាពនិងរួមគ្នាវិវឌ្ឍរីកចម្រើនក្រោមទង់នៃពហុភាគីនិយម ។

    លោក Dai Bing បានលើកឡើងក្នុងកិច្ចប្រជុំបើកទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុបថា ប្រទេសចិនរំពឹងថា រដ្ឋសមាជិកនៃសហភាពអឺរ៉ុបនឹងរក្សាព្រមទាំងបង្កើនកម្លាំងជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជារ៉ាប់រងទំនួលខុសត្រូវខាងសច្ចធម៌របស់ខ្លួនដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យចេញផុតពីភាពជាប់គាំង ។

    លោក Dai Bing បានសង្កត់ធ្ងន់ថា ប្រទេសចិនរំពឹងទុកហើយគាំទ្រសហភាពអឺរ៉ុបឱ្យរួមចំណែកកាន់តែច្រើនក្នុងការទប់ទល់នឹងបញ្ហាប្រឈមជាសកលគ្រប់ប្រភេទ ហើយសូមស្វាគមន៍សហភាពអឺរ៉ុបបំពេញបន្ថែមនូវកត្តាស្ថិរភាពកាន់តែច្រើនដល់ពិភពលោកដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់និងប្រែប្រួល ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស