ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តំណាងចិនដាស់តឿនឱ្យអាមេរិកស្រោចស្រង់ការបង្កផលប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថាន តាមរយៈការអនុវត្តជាក់ស្តែង
2022-06-17 10:42:07cri
Share with:

      ថ្ងៃទី១៦ ខែមិថុនា ពេលពិគ្រោះពិភាក្សាពីបញ្ហាអាហ្វហ្កានីស្ថានក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលើកទី៥០  តំណាងចិនបានលើកឡើងថា អាមេរិកជាអ្នកផ្តើមឱ្យកើតមានបញ្ហាអាហ្វហ្កានីស្ថាន គួរតែស្រោចស្រង់ការបង្កផលប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថានតាមរយៈការអនុវត្តជាក់ស្តែង ។

     តំណាងចិនបានថ្លែងថា អាមេរិកមិនគ្រាន់តែមិនបានទទួលខុសត្រូវក្នុងការជួយប្រជាជនអាហ្វហ្កានីស្ថានបន្ធូរបន្ថយវិបតិ្តមនុស្សធម៌ប៉ុណ្ណោះ ថែមទាំងក៏បានឆក់យកទ្រព្យសម្បតិ្តរដ្ឋអាហ្វហ្កានីស្ថានយ៉ាងកម្រោល ដែលបានបណ្តាលឱ្យប្រជាជនអាហ្វហ្កានីស្ថានរងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរទៀតផង ។ ប្រទេសចិនដាស់តឿនឱ្យអាមេរិកលុបចោលដោយគ្រប់ជ្រុងជ្រោយនូវការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើអាហ្វហ្កានីស្ថានភ្លាម សងទ្រព្យសម្បតិ្តរបស់ប្រជាជនអាហ្វហ្កានីស្ថានវិញដោយគ្មានលក្ខខណ្ឌ ក្នុងន័យស្រោចស្រង់ការបង្កផលប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថានតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស