ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថា រុស្ស៊ីច្រានចោលគំនិតស្តីពីសង្គ្រាមនុយគ្លេអ៊ែរមានកម្រិត
2022-06-16 14:53:46cri
Share with:

លោក Sergey Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងក្នុងកម្មវិធីដែលស្ថានីយទូរទស្សន៍រុស្ស៊ីបានចាក់ផ្សាយកាលពីថ្ងៃទី១៥ខែមិថុនាថា រុស្ស៊ីច្រានចោលគំនិតស្តីពីសង្គ្រាមនុយគ្លេអ៊ែរមានកម្រិត ពីព្រោះបើសិនជាប្រើប្រាស់អាវុធនុយគ្លេអ៊ែរនឹងគ្មានផ្លូវដើរបកក្រោយឡើយ។

លោក Sergey Ryabkov បានថ្លែងថា មេដឹកនាំរុស្ស៊ីបានព្រមានជាច្រើនលើកហើយថា ការជ្រៀតជ្រែកការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនដោយផ្ទាល់របស់ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិនឹងនាំមកនូវលទ្ធផលដ៏ធ្ងន់ធ្ងរ ដូច្នេះរុស្ស៊ីរំពឹងថា ប្រទេសលោកខាងលិចអាចគិតពិចារណាដល់បញ្ហានេះ ។

លោក Sergey Ryabkov បានថ្លែងទៀតថា ភាគីរុស្ស៊ីអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ឈប់ផ្តល់អាវុធដល់ភាគីអ៊ុយក្រែន ដើម្បីចៀសវាងកុំឱ្យស្ថានការណ៍ឡើងកម្ដៅ ។ លោកបានព្រមានថា ក្បួនរថយន្តដែលផ្តល់អាវុធដល់ភាគីអ៊ុយក្រែននឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់ភាគីរុស្ស៊ី ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស