ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលលោកនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបង្អស់ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ
2022-06-16 14:42:12cri
Share with:

    នៅថ្ងៃទី ១៥ ខែមិថុនា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលជិតនឹងបើកធ្វើនៅចុងខែមថុនាខាងមុខ ។ ដូច្នេះ លោក Fumio Kishida ក៏នឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបង្អស់ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ លោក Fumio Kishida នឹងអំពាវនាវឱ្យអង្គការណាតូបង្វែរការយកចិត្តទុកដាក់ទៅលើអាស៊ី ហើយក៏បានអះអាងថា បូករួមទាំង"ការពង្រឹងសមត្ថភាពការពារខ្លួនពីឬសគល់ជាដើមដើម្បីលើកកម្ពស់សម័្ពន្ធរវាងជប៉ុននិងអាមេរិកឱ្យឡើងដល់កម្រិតខ្ពស់ថ្មី" ។

    សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូនឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញពីថ្ងៃទី ២៩ ដល់ ៣០ ខែមិថុនាខាងមុខ លោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងក៏នឹងចូលរួមកិច្ចប្រជុំនេះផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស