ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសរឿងវាយប្រហារដែលកើតឡើងនៅប៊ូគីណាហ្វាសូ
2022-06-16 11:23:56cri
Share with:

      ថ្ងៃទី១៥ ខែមិថុនា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញផ្សាយសេចកី្តថ្លែងការណ៍តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ដោយបានថ្កោលទោសយ៉ាងខ្លាំងក្លារឿងវាយប្រហារដែលកើតឡើងនៅប៊ូគីណាហ្វាសូនាពេលថ្មីៗកន្លងទៅនេះ ។

ថ្លែងក្នុងសេចកី្តថ្លែងការណ៍នេះ លោក Dujiarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា រឿងវាយប្រហារដែលកើតឡើងនៅឃុំSeytenga តំបន់ Sahel ភាគខាងជើងនៃប្រទេសប៊ូគីណាហ្វាសូ កាលពីយប់ថ្ងៃទី១១ ខែមិថុនា បានបណ្តាលឱ្យជនស៊ីវិលរាប់សិបនាក់ស្លាប់បាត់បង់ជីវិត និងជនស៊ីវិលជាច្រើនរត់គេចពីស្រុកកំណើត ។

សេចកី្តថ្លែងការណ៍បានឱ្យដឹងថា លោក Guterres រំលឹកឡើងវិញថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប៊ូគីណាហ្វាសូក្នុងការដោះស្រាយសភាពការណ៍អសន្តិសុខ និងជំរុញសាមគ្គីភាពក្នុងសង្គម ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស