ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកនឹងផ្តល់ជំនួយសន្តិសុខក្រៅផ្លូវការក្នុងតម្លៃ១ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន
2022-06-16 11:23:15cri
Share with:

      ថ្ងៃទី១៥ខែមិថុនា លោកបៃដិនប្រធានាធិបតីអាមេរិកបានថ្លែងថា អាមេរិកនឹងផ្តល់ជំនួយសន្តិសុខក្រៅផ្លូវការក្នុងតម្លៃ១ពាន់លានដុល្លារអាមេរិកនិងជំនួយមនុស្សធម៌និយមក្រៅផ្លូវការក្នុងតម្លៃ២២៥លានដុល្លារអាមេរិកដល់អ៊ុយក្រែន។

      យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានឱ្យដឹងថា ពេលជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកZelenskyប្រធានាធិបតីអ៊ុយក្រែននាថ្ងៃដដែល លោកបៃដិនបានថ្លែងថា ជំនួយសន្តិសុខក្រៅផ្លូវការរបស់អាមេរិកបូករួមទាំងកាំភ្លើងធំ អាវុធការពារឆ្នេរសមុទ្រនិងគ្រាប់រំសេវជាដើម។ប្រាក់ជំនួយមនុស្សធម៌និយមក្រៅផ្លូវការនឹងប្រើប្រាស់ទៅក្នុងការផ្តល់ទឹកផឹកប្រកបដោយសុវត្ថិភាព សម្ភារៈផ្នែកសុខាភិបាលនិងការពារសុខភាព គ្រឿងឧបភោគបរិភោគជាដើមដល់ប្រជាជនក្នុងដែនអ៊ុយក្រែន។ ក្រៅពីនេះ លោកបៃដិននិងលោកZelenskyក៏បានពិគ្រោះពិភាក្សាគ្នាអំពីបញ្ហាស្តីពីការសម្របសម្រួលសហគមន៍អន្តរជាតិឱ្យផ្តល់ការគាំទ្រកាន់តែច្រើនដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនផងដែរ

អ្នកបកប្រែ:郑磊
ប្លុកពិសេស