ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ “ជយោបច្ចេកវិទ្យា”ឆ្នាំ២០២២របស់បារាំងបានប្រារព្ធធ្វើ ផលិតផលរបស់ចិនជាច្រើនបានបង្ហាញមុខ
2022-06-16 14:33:04cri
Share with:


ពិព័រណ៍ ជយោបច្ចេកវិទ្យាឆ្នាំ២០២២របស់បារាំងបានប្រារព្ធធ្វើនៅក្រុងប៉ារីសកាលពីថ្ងៃទី១៥ខែមិថុនាតាមម៉ោងក្នុងតំបន់ ។ ផលិតផលជាច្រើនដែលមកពីសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានត្រូវបង្ហាញមុខក្នុងពិព័រណ៍នេះ ។

សហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនជាច្រើន ក្នុងនោះបូករួមទាំងក្រុមហ៊ុន HUAWEI បានចូលរួមពិព័រណ៍ ជយោបច្ចេកវិទ្យាឆ្នាំនេះ ។ តាមការឧទ្ទេសនាមផ្លូវការឱ្យដឹងថា ស្តង់តាំងពិព័រណ៍នៃក្រុមហ៊ុន HUAWEI នឹងផ្សព្វផ្សាយអំពីខ្លឹមសារដូចជាការបំពេញការងារវៃឆ្លាតនិងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបៃតងជាដើម ។

ឆ្កែយន្តដែលផលិតដោយក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Unitree Robotics របស់ចិនបានបង្ហាញមុខក្នុងពិព័រណ៍លើកនេះ គឺជាផលិតផលដែលមានប្រជាប្រិយភាពណាស់ក្នុងទីផ្សារ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស