ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិនៃប្រទេសរុស្ស៊ីនឹងកាត់បន្ថយម្តងទៀតនូវបរិមាណផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៃបំពង់បង្ហូរឧស្ម័នធម្មជាតិNord Stream 1
2022-06-16 11:22:35cri
Share with:

      ថ្ងៃទី១៥ខែមិថុនា ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃទី១៦ខែមិថុនាតទៅ បរិមាណផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៃបំពង់បង្ហូរឧស្ម័នធម្មជាតិNord Stream 1នឹងត្រូវកាត់បន្ថយមកនៅត្រឹមមិនលើសពី៦៧លានម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះជាការកាត់បន្ថយម្តងទៀតនូវបរិមាណផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំពោះអឺរ៉ុបនៃបំពង់បង្ហូរឧស្ម័នធម្មជាតិNord Stream 1របស់ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិរុស្ស៊ីក្នុងរយៈពេល២ថ្ងៃកន្លងទៅ។

      សូមបញ្ជាក់ថា ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃទី១៤ខែមិថុនាថា ដោយសារមូលហេតុដូចជាក្រុមហ៊ុនSIEMENSអាល្លឺម៉ង់មិនបានប្រគល់ដោយទាន់ពេលវេលានូវគ្រឿងបន្លាស់ម៉ាស៊ីនរបស់ភាគីរុស្ស៊ីដែលត្រូវជួសជុល បានជា ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នធម្មជាតិរុស្ស៊ីបានកាត់បន្ថយបរិមាណផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៃបំពង់បង្ហូរឧស្ម័នធម្មជាតិNord Stream 1ទាំងបង្ខិតបង្ខំ ពោលគឺកាត់បន្ថយបរិមាណបង្ហូរឧស្ម័នធម្មជាតិជារៀងរាល់ថ្ងៃពី១៦៧លានម៉ែត្រគូបមកនៅត្រឹម១០០លានម៉ែត្រគូប៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស