ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានការស្តុកទុកស្បៀងអាហារគ្រប់គ្រាន់ ហើយការផ្គត់ផ្គង់ថាមពលបានរក្សាភាពនឹងនរជាមូលដ្ឋាន
2022-06-16 10:36:12cri
Share with:

      ក្នុងសន្និសីទសារព័ត៌មាននៃការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី១៥ ខែមិថុនា លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិនបានឆ្លើយតបនឹងបញ្ហាពាក់ព័ន្ធនឹងការធានាការផ្គត់ផ្គង់និងលំនឹងតម្លៃស្បៀងអាហារនិងថាមពល ។

      លោក Fu Linghui បានថ្លែងថា បើមើលពីសភាពការណ៍នាពេលបច្ចុប្បន្ននេះអាចឃើញថា  ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានប៉ះពាល់ដល់ការបង្កបង្កើនស្បៀងអាហាររបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏បានជិះឥទ្ធិពលកាន់តែខ្លាំងឡើងៗចំពោះពិភពលោកទាំងមូលផងដែរ ដូច្នេះ តម្លៃស្បៀងអាហារជាសកលបានឡើងថ្លៃជាបន្តបន្ទាប់ ។ ប្រទេសចិនបានអនុវត្តវិធានការជាបន្តបន្ទាប់ក្នុងន័យពង្រីកនិងលំនឹងការបង្កបង្កើនស្បៀងអាហារ ។ ប្រទេសចិនសម្រេចបាននូវការប្រមូលផលស្បៀងអាហារលើសពី៦សែន៥ម៉ឺនលានគីឡូវក្រាមក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា មានការស្តុកទុកស្បៀងអាហារគ្រប់គ្រាន់ ។

      ទាក់ទិននឹងបញ្ហាតម្លៃថាមពលជាសកលបានឡើងថ្លៃខ្លាំង លោក Fu Linghui សម្គាល់ឃើញថា បើមើលពីសភាពការណ៍ទូទៅ ពិតមែនតែដោយរងឥទ្ធិពលពីកត្តាអន្តរជាតិ ផលិតផលថាមពលមួយចំនួនបានឡើងថ្លៃខ្លះក៏ដោយ ក៏ប៉ុន្តែកម្រិតឡើងថ្លៃទាបជាងកម្រិតអន្តរជាតិ ដូច្នេះប្រទេសចិនមានលក្ខខណ្ឌដ៏ល្អប្រសើរក្នុងការធានាការផ្គត់ផ្គង់និងលំនឹងតម្លៃថាមពល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស