ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិវឌ្ឍរួមរបស់កសិករផលិតស្បៀងនៃក្រុងZouping ខេត្តShandong៖ដើមទុនកាត់បន្ថយ ប្រាក់ចំណូលកើនឡើង
2022-06-15 19:12:56cri
Share with:



      ដល់រដូវកាលប្រមូលផលស្រូវសាលីហើយ នាពេលថ្មីៗនេះ ក្នុងវាលស្រែរបស់លោកSun Wenchao កសិករដាំគ្រាប់ធញ្ញជាតិធំនៃឃុំMingji រលកស្រូវសាលីពណ៌មាសឡើងចុះមិនដាច់ គ្រឿងចក្រធុនធំបញ្ចេញសំឡេងលាន់រំពង នាំមកនូវភាពសប្បាយរីករាយដែលបានមកពីការប្រមូលផល។

លោកSun Wenchaoបានថ្លែងថា "ឆ្នាំនេះខ្ញុំបានដាំស្រូវសាលី ៣០ ហិកតា ថ្ងៃនេះចាប់ផ្តើមប្រមូលផល។ សហករណ៍អភិវឌ្ឍកសិកម្មបានចាត់បញ្ជូនម៉ាស៊ីនច្រូតពីរគ្រឿងមកឱ្យខ្ញុំ ប្រមូលបាន ១ភាគ៤ រសៀលនឹងបញ្ជូនពីរគ្រឿងទៀតមកឱ្យខ្ញុំ ថ្ងៃនេះអាចនឹងច្រូតកាត់ទាំងអស់។"

 បច្ចុប្បន្ន ការផលិតស្បៀងបានឈានចូលដំណាក់កាលគន្លឹះ នៅតំបន់នានានៃក្រុងZouping ខេត្តShandong ប្រទេសចិន បានផ្តល់សេវាយន្តូបនីយកម្មឆ្លាតវៃ ដែលបានលើកកម្ពស់ប្រសិទ្ធភាពនៃការផលិត និងបង្កើតជាល្បឿនផលិតថ្មី។

លោកLiu Shuibo នាយកសហករណ៍អភិវឌ្ឍន៍សកម្មក្រុងZoupingបានប្រាប់ថា "ឆ្នាំនេះ សហករណ៍បានផ្តល់សេវាដល់កសិករទាំងអស់ដើម្បីចុះហត្ថលេខាជាមួយអ្នកបើកគ្រឿងចក្រមុនពេលកំណត់។ ឆ្នាំទៅមិញ កសិករទាក់ទងជាមួយអ្នកបើកគ្រឿងចក្រដោយខ្លួនឯងក្នុងតម្លៃយ៉ាងហោច ១២០០ យាន់មួយហិកតា ឆ្នាំនេះសហករណ៍ជួយទាក់ទង គ្រាន់តែចំណាយ ៧៥០ យាន់ប៉ុណ្ណោះក្នុងមួយហិកតា។"

ដោយរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នារដូវស្លឹកឈើជ្រុះនាឆ្នាំទៅមិញ ខេត្ត Shandong ដាំស្រូវសាលីយឺតបង្គួរ ការលូតលាស់នៃស្រូវសាលីមិនសូវល្អ។ ទោះជាយ៉ាងនេះក្តី បើធៀបនឹងកសិករតំបន់ផ្សេងទៀត កសិករដាំគ្រាប់ធញ្ញជាតិក្រុងZoupingមិនត្រឹមតែបានលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយដើមទុនទៀតផង។

នៅឃុំMingji កសិករដាំគ្រាប់ធញ្ញជាតិទ្រង់ទ្រាយធំមានចំនួនច្រើន ពួកគេមាន

គ្រឿងយន្តកសិកម្មខ្លះរៀងៗខ្លួន។ នៅពេលជាប់រវល់ កសិកររវល់តែឯង ហើយពេលធ្វើការរួចគ្រឿងចក្រក៏នៅទំនេរ អត្រាប្រើប្រាស់ទាប។ នៅចុងឆ្នាំ២០២១ រដ្ឋបាលឃុំ Mingji បានរៀបចំអ្នកដាំគ្រាប់ធញ្ញជាតិធំឱ្យបង្កើតសហករណ៍អភិវឌ្ឍន៍កសិកម្ម Mingji ដើម្បីប្រមូលផ្តុំគ្រឿងចក្រ និងឧបករណ៍កសិកម្មសម្រាប់ចាត់ចែងនិងប្រើប្រាស់ជាទូទៅ។
      ពេលនេះ គ្រួសារមួយរវល់រួច គេនឹងទៅផ្ទះកសិករដទៃទៀតដើម្បីជួយធ្វើការ អ្នកទាំងអស់គ្នាជួយគ្នាទៅវិញទៅមក ហើយប្រសិទ្ធភាពនៃការប្រើប្រាស់ក៏មានភាពប្រសើរឡើងជាខ្លាំង ការចំណាយត្រូវបានកាត់បន្ថយ ហើយប្រាក់ចំណូលក៏កើនឡើងដែរ។ លោក
 Song Ming បាននិយាយថា ប៉ុន្មានឆ្នាះចុងក្រោយនេះ ប្រាក់ចំណូលសុទ្ធជាមុធ្យមក្នុងមួយហិកតាគឺ ៦០០០ ដល់ ៧៥០០ យាន់៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស