ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានជប៉ុនផ្សាយដំណឹងថា ប្រទេសទាំងពីរ ជប៉ុននិងកូរ៉េខាងត្បូងនឹងមិនធ្វើកិច្ចជំនួបកំពូលក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនោះទេ
2022-06-15 13:47:30cri
Share with:

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនបានឱ្យដឹងថា ថ្ងៃទី ១៤ ខែមិថុនា ឥស្សរជនអ្នកដឹងប្រពភដំណឹងនៃរដ្ឋាភិបាលជប៉ុនជាច្រើនរូបបានបង្ហើបថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននឹងមិនជួបពិភាក្សាគ្នាជាមួយលោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលជិតនឹងបើកធ្វើនៅចុងខែមិថុនាខាងមុខនេះ ។

    តាមដំណឹងឱ្យដឹងថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូនឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញពីថ្ងៃទី ២៩ ដល់ ៣០ ខែមិថុនាខាងមុខ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននិងលោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងសុទ្ធតែគ្រោងនឹងចូលរួមកិច្ចប្រជុំនេះ ។

    គួររំលឹកថា ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយមកពីរងឥទ្ធិពលពីកត្តារដូចជា សំណុំរឿងជប៉ុនបង្ខំចាប់ពលរដ្ឋនៅឧបទ្វីបកូរ៉េឱ្យធ្វើជាពលករក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរនិងជម្លោះពាណិជ្ជកម្មមួយចំនួនជាដើម បានជា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ដល់កម្រិតទាបបំផុត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស