ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផែនការកែវិសោធនកម្ម “ពិធីសារអៀរឡង់ខាងជើង”របស់អង់គ្លេសរងការប្រឆាំងពីសហភាពអឺរ៉ុប
2022-06-15 13:15:23cri
Share with:

លោកស្រី Elizabeth Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានដាក់ជូនរដ្ឋសភានូវពង្រាងពិភាក្សាកាលពីថ្ងៃទី១៣ខែមិថុនា ដោយប្រកាសជាផ្លូវការនូវផែនការជាក់ស្តែងស្តីពីការកែវិសោធនកម្មខ្លឹមសារមួយចំនួននៃ ពិធីសារអៀរឡង់ខាងជើងដោយឯកតោភាគី ។ ប៉ុន្តែទង្វើនេះបន្តត្រូវសហភាពអឺរ៉ុបប្រឆាំងតទៅទៀត ។

ថ្ងៃដដែល រដ្ឋាភិបាលអង់គ្លេសបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ពង្រាងពិភាក្សានេះអាចដោះស្រាយបញ្ហាជាក់ស្តែងដែលពិធីសារបានបង្កឡើងនៅអៀរឡង់ខាងជើង ដូចជារបៀបវារៈគយមានភាពស្មុគស្មាញនិងភាពខុសគ្នារវាងពន្ធនិងការចំណាយជាដើម ។

លោក Maros Sefcovic អនុប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបទទួលបន្ទុកការចរចាអំពីបញ្ហាអៀរឡង់ខាងជើងជាមួយភាគីអង់គ្លេសបានចេញផ្សាយសេចក្តីថ្លែងការណ៍ឆ្លើយតបថា ការធ្វើការចរចាអំពីពិធីសារជាថ្មីឡើងវិញគឺគ្មានតថភាពនោះទេ សកម្មភាពឯកតោភាគីរបស់អង់គ្លេសកំពុងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស